តម្លៃអង្ករនាំចេញរបស់វៀតណាមគឺខ្ពស់បំផុតលើពិភពលោក

(VOVWORLD) - អង្ករគឺជាចំណុចភ្លឺនៅក្នុងផ្ទាំងគំនូរនាំចេញនាប៉ុន្មានខែដើមឆ្នាំ ២០២៣។ 

តម្លៃអង្កររបស់វៀតណាមកំពុងនាំមុខទីផ្សារអន្តរជាតិអស់រយៈពេលជាច្រើនកន្លងទៅ ហើយគេបានព្យាករណ៍ថាតម្លៃប្រាក់នាំចេញអង្ករនៅឆ្នាំនេះនឹងសម្រេចបាន ៤ ពាន់លានដុល្លារអាមេរិក។ អង្ករគឺជាចំណុចភ្លឺនៅក្នុងផ្ទាំងគំនូរនាំចេញនាប៉ុន្មានខែដើមឆ្នាំ ២០២៣។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូល ក្រសួងឧស្សាហកម្មពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា៖

“ការនាំចេញអង្ករជានិច្ចកាលជាទំនិញស្នូលក្នុងការនាំចេញកសិផលនិយាយដោយឡែក ដ៏ដូចជាការនាំចេញនិយាយរួមផងដែរ។ ក្នុងរយៈពេលកន្លងទៅ ការនាំចេញអង្កររបស់វៀតណាមបានបោះជំហានទៅមុខ ខណៈពេលដែលតម្លៃបានកើនឡើងទាំងគុណភាព និងតម្លៃ។ ជាពិសេស ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តម្លៃអង្ករនាំចេញតែងតែនៅកម្រិតខ្ពស់។ បច្ចុប្បន្នតម្លៃអង្ករនៅវៀតណាមបានវ៉ាដាច់អង្កររបស់ថៃ និងឥណ្ឌា”។

នាបច្ចុប្បន្ន ការដែលបណ្ដាប្រទេសកំពុងបង្កើនការទិញអង្ករ ជាពិសេសគឺទីផ្សារប្រពៃណីរបស់វៀតណាមដូចជាចិន ហ្វីលីពីន នឹងជួយវៀតណាមធានាបរិមាណអង្ករ នាំចេញនៅឆ្នាំនេះគឺប្រមាណ ៧ លានតោនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ