តម្លៃ​ឧស្ម័នដុតនៅ អឺរ៉ុបខិតជិតដល់កម្រិតខ្ពស់ឯកទគ្គកម្ម

(VOVWORLD) - មូលហេតុដែលនាំឲ្យតម្លៃឧស្ម័ដុតបានកើនឡើងគឺដោយសារអាកាសធាតុត្រជាក់ ការស្តុកឧស្ម័នដុតនៅកម្រិតទាប ក៏ដូចជាភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនក៏បណ្តាលឱ្យមានភាពចលាចលនៅក្នុងទីផ្សារផងដែរ។
តម្លៃ​ឧស្ម័នដុតនៅ អឺរ៉ុបខិតជិតដល់កម្រិតខ្ពស់ឯកទគ្គកម្ម - ảnh 1ស្ថានីយ៍ទទួលឧស្ម័ន PIG នៅក្នុងប្រព័ន្ធបំពង់បង្ហូរឧស្ម័ន Nord Stream 2 របស់រុស្ស៊ី  (រូបថត៖ AFP/VNA)

នាថ្ងៃទី ២០ ធ្នូ តម្លៃឧស្ម័នដុតធម្មជាតិនៅអឺរ៉ុបបានហក់ឡើងម្រិតខ្ពស់ឯកទគ្គកម្ម ជាមួយកម្រិតកំណើនជាង ៨% ខណៈពេល ដែលបរិមាណឧស្ម័នដុត ដែលរុស្ស៊ីបានផ្គត់ផ្គង់ជូនអាល្លឺម៉ង់តាមរយៈ ប្រព័ន្ធបំពង់ Yamal-អឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំង។ ស្ថានការណ៍តម្លៃឧស្ម័នដុតបានកើនឡើងយ៉ាងខ្លាំងនៅអឺរ៉ុបក្នុងឆ្នាំនេះ បាននាំឱ្យតម្លៃអគ្គិសនីកើនឡើងយ៉ាងខ្លាំង ហើយអាចធ្វើឲ្យអតិផរណាឡើងជណ្ដើរ ព្រមទាំងរុញឱ្យអ្នកផ្គត់ផ្គង់ថាមពលរបស់ចក្រភពអង់គ្លេសឈានដល់មាត់ជ្រោះដួលរលំ។

រុស្សី ដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នដុតធំបំផុតនៅអឺរ៉ុបបានផ្គត់ផ្គង់ឧស្ម័នដុតចំនួន ៣០ % នៃបំពង់ឧស្ម័នដុតជូនអាល្លឺម៉ង់តាមរយៈប៉ូឡូញ ប៉ុន្តែតម្លៃឧស្ម័នដុតនៅតែកើនឡើង ១៧ % ក្នុងសប្តាហ៍កន្លងទៅ។ មូលហេតុដែលនាំឲ្យតម្លៃឧស្ម័ដុតបានកើនឡើងគឺដោយសារអាកាសធាតុត្រជាក់ ការស្តុកឧស្ម័នដុតនៅកម្រិតទាប ក៏ដូចជាភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនក៏បណ្តាលឱ្យមានភាពចលាចលនៅក្នុងទីផ្សារផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ