ត្រួតពិនិត្យ ឃ្លាំមើលការងារត្រៀមរៀបចំបោះឆ្នោតនៅតំបន់នានា
|
ត្រួតពិនិត្យ ឃ្លាំមើលការងារត្រៀមរៀបចំបោះឆ្នោតនៅតំបន់នានា |
(VOV)_នាថ្ងៃទី១៦មិនា ក្រុមការងាររបស់មជ្ឈឹម បានទៅត្រួតពិនិត្យ ឃ្លាំមើល
ការងារត្រៀមរៀបចំបោះឆ្នោត សមាជិកសភា នីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជា
ជន គ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ នៅខេត្ត Quang Ninh, Quang Ngai និង
Quang Tri ។
នៅខេត្ត Quang Ninh អនុប្រធានរដ្ឋសភាវៀតណាម និងជាអនុប្រធានអ
ចិន្ត្រៃយ៍ ក្រុមប្រឹក្សាបោះឆ្នោតជាតិ លោកស្រី Tong Thi Phong បានវាយតំលៃខ្ពស់
ចំពោះបណ្ដាការច្នៃប្រឌិត របស់ខេត្តក្នុងការអនវត្តជំហាននានាក្នុងការបោះឆ្នោត។
លោកស្រី Tong Thi Phong បានក្រើនរំលឹកថា៖
“ ខេត្ត Quang Ninh ត្រូវយកចិត្តទុកដាក់ថែមទៀត ចំពោះការងារឃោសនា
ស្ដីអំពីការបោះឆ្នោតអំពាវនាវអោយប្រជាជនចូលរួមការបោះឆ្នោត ចលនាបោះ
ឆ្នោត។ ត្រូវឃោសនាអោយបេក្ខជននានាគោរពគ្នាទៅវិញទៅមក និងសមភាព។
ទន្ទឹមនឹងនោះ ការងារបោះឆ្នោត ត្រូវធានាអំពីរចនាសម្ព័ន្ធ និងបទដ្ឋាននានាទៀតផង៕”