ត្រួតពិនិត្យកិច្ចការត្រៀមរៀបចំបោះឆ្នោតសមាជិកសភានីតិកាលទី១៤សមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់
|
លោក Nguyen Van Pha ជួបធ្វើការជាមួួយថ្នាក់ដឹកនាំខេត្ត Vinh Phuc
(រូបថតៈ baovinhphuc) |
(VOVworld)-នាថ្ងៃទី២៤មិនា ក្រុមឃ្លាំមើលនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិវៀតណាម ដឹកនាំដោយអនុប្រធានគណៈកម្មាធិការ លោក Nguyen Van Pha បានទៅឃ្លាំមើលស្ថានភាពនិងលទ្ធផលនៃកិច្ចការត្រៀមរៀបចំបោះឆ្នោត សមាជិកសមាជិការសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ
២០១៦-២០២១នៅខេត្ត Vinh Phuc ។ នៅទីនេះ លោក Nguyen Van Pha បានវាយ
តម្លៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងរបស់រដ្ឋអំណាចនិងរណសិរ្ស មាតុភូមិគ្រប់
ជាន់ថ្នាក់នៅខេត្ត Vinh Phuc ក្នុងការអនុវត្តកិច្ចការបោះឆ្នោតសមា ជិកសភា
នីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦- ២០២១។
លោកបានស្នើឲ្យខេត្ត Vinh Phuc បន្តអនុវត្តនូវកិច្ចការនេះត្រឹមត្រូវ តាមសេចក្តី
កំណត់ដែលបានណែនាំ។
ក៏ក្នុងថ្ងៃដដែល ក្រុមការងារនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាម ដឹកនំាដោយលោក Vu Trong Kim អនុប្រធាននិងជាអគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានទៅត្រួតពិនិត្យកិច្ចការ ត្រៀមរៀបចំបោះឆ្នោតសមាជិកសមាជិការសភានីតិកាលទី១៤និងក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១នៅខេត្ត Thai Binh ផងដែរ៕