ត្រៀមខ្លួនជាស្រេចដើម្បីជោគជ័យនៃសន្និសីទអាណិកជនវៀតណាមឆ្នាំ២០១៦

ត្រៀមខ្លួនជាស្រេចដើម្បីជោគជ័យនៃសន្និសីទអាណិកជនវៀតណាមឆ្នាំ២០១៦ - ảnh 1
សន្និសីទអាណិកជនវៀតណាមឆ្នាំ២០០៩នៅរដ្ឋធានីហាណូយ (រូបថត៖thongtincongnghe.com)

(VOVworld) - សន្និសីទជនវៀតណាមនៅឯបរទេសឆ្នាំ២០១៦ក្រោមប្រធានបទ
“អាណិកជនរួមកម្លាំងកសាងទីក្រុងហូជីមិញឲ្យអភិវឌ្ឍន៍យ៉ាងលឿន និរន្តរភាពនិង
ធ្វើសមាហរណកម្មអន្តរជាតិ” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ វិច្ចិកា ឆ្នាំ
២០១៦ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។ 
សន្និសីទឆ្នាំនេះមានការចូលរួមរបស់តំណាងចំនួន៥០០រូបដែលជាអ្នកជំនាញ
ការ អ្នកប្រាជ្ញ អាជីវករវៀតណាមដែលមកពីប្រទេសនិងតំបន់ដែនដីចំនួន៣៦។
លោក Nguyen Van Dung តំណាងសមាគមន៍អាជីវករវៀតណាមនៅអាមេរិក បាន
ចែករំលែកថា៖ 
“សន្និសីទនេះជាឱកាសដើម្បីអាណិកជនជួបប្រាស្រ័យជាមួយគ្នា។យើងខ្ញុំ
សូមថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅ
ឯបរទេសនិងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដែលបានបង្កើតឆាកជួប
ប្រាស្រ័យនេះ។ខ្ញុំគិតថា អាណិកជនម្នាក់ៗសុទ្ធតែមានគោលបំណងត្រឡប់មក
វិនិយោគនៅស្រុកកំណើត។បញ្ហាគឺយើងនឹងវិលត្រឡប់មកនៅពេលនេះ។ផ្លូវ
ដើម្បីអភិវឌ្ឍន៍យ៉ាងលោតផ្លោះនោះគឺទាក់ទាញការវិនិយោគ វិនិយោគប្រកប
ដោយប្រសិទ្ធិភាព ជ្រើសរើសវិស័យទាក់ទាញការវិនិយគឲ្យត្រឹមត្រូវ ជ្រើស
រើសវិនិយោគិនខ្លាំង ទាក់ទាញគំរោងការណ៍ធំ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង
ប្រទេស”។ 
ក្នុងក្របខ័ណ្ឌសន្និសីទនេះ នាថ្ងៃទី១២ វិច្ចិកា នឹងប្រព្រឹត្តទៅកម្មវិធី
 “នាយករដ្ឋមន្រ្តីរដ្ឋាភិបាលជួបប្រាស្រ័យជាមួយអ្នកជំនាញការ អ្នកប្រាជ្ញ និង
អាជីវករវៀតណាមនៅឯបរទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ