ត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលដល់សហគ្រាសកូរ៉េខាងត្បូងពង្រីកការវិនិយោគនៅវៀតណាម
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះការវិនិយោគរបស់សហគ្រាសកូរ៉េខាងត្បូងនៅវៀតណាម ក្នុងនោះមាន សម្ព័ន្ធក្រុមហ៊ុន Daewoo E&C។
ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាមលោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Daewoo E&C កូរ៉េខាងត្បូង លោក Jung Won Ju (ប្រភព៖ Baochinhphu.vn) |
នាថ្ងៃទី ២២ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាមលោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Daewoo E&C កូរ៉េខាងត្បូង លោក Jung Won Ju។
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះការវិនិយោគរបស់សហគ្រាសកូរ៉េខាងត្បូងនៅវៀតណាម ក្នុងនោះមាន សម្ព័ន្ធក្រុមហ៊ុន Daewoo E&C។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលត្រៀមខ្លួនជាស្រេចបង្ករាល់លក្ខណៈងាយស្រួលដល់សហគ្រាសបរទេសនិយាយរួម ក៏ដូចជាសហគមន៍ធុរកិច្ចកូរ៉េខាងត្បូងនិយាយដោយឡែក ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន Daewoo E&C ពង្រីកការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីមានគោលបំណងថា សម្ព័ន្ធក្រុមហ៊ុន Daewoo E&C ចូលរួមយ៉ាងសកម្មទៅក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នគរ ចែករំលែកបទពិសោធន៍ក្នុងប្រតិបត្តិការ និងការគ្រប់គ្រងនគរឆ្លាតវៃជាមួយវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យសម្ព័ន្ធក្រុមរួមដំណើរ រៀបចំសកម្មភាពដ៏មានអត្ថន័យនានាក្នុងឱកាសរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម និងកូរ៉េខាងត្បូង (២២ ធ្នូ ១៩៩២ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២)។
រីឯខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Korea Daewoo E&C លោក Jung Won Ju បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានគាំទ្រគម្រោងវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន។ លោកបានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីអំពីផែនការពង្រីកសកម្មភាពវិនិយោគធ្វើអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុនវៀតណាមផងដែរ៕