ត្រៀមខ្លួនជាស្រេចសំរាប់ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង CPTPP

(VOVWORLD) - កិច្ចព្រមព្រៀងដែលពោរពេញទៅដោយមហិច្ឆតានេះ នឹង បង្កើតឡើងប្លុកពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក ដែលលាតសន្ធឹងលើទ្វីបអាស៊ី ទ្វីបអាមេរិក និងទ្វីបមហាសាគរ ដោយចំនួនប្រជាជនឡើងដល់ទៅ៤៦៣លាននាក់ និងតំលៃ GDP ចំនួន ១០.០០០ ពាន់លានដុល្លាអាមេរិក ដែលស្រូបយក១៣% GDP សកល។ 
ត្រៀមខ្លួនជាស្រេចសំរាប់ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង CPTPP - ảnh 1រដ្ឋមន្រ្តីឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh (រូបថត៖ VOV) 


នាថ្ងៃទី៨ មិនា កិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយនិងជឿនលឿននៃភាពជាដៃគូអន្តរៈមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP) នឹងត្រូវបានចុះហត្ថលេខាជាផ្លូវការនៅប្រទេសឈីលី ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសជាសមាជិកទាំង១១។ កិច្ចព្រមព្រៀងដែលពោរពេញទៅដោយមហិច្ឆតានេះ នឹងបង្កើតឡើងប្លុកពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក ដែលលាតសន្ធឹងលើទ្វីបអាស៊ី ទ្វីបអាមេរិក និងទ្វីបមហាសាគរ ដោយចំនួនប្រជាជនឡើងដល់ទៅ៤៦៣លាននាក់និងតំលៃ GDP ចំនួន ១០.០០០ ពាន់លានដុល្លាអាមេរិក ដែលស្រូបយក១៣% GDP សកល។ CPTPP ទោះបីមិនមានការចូលរួមរបស់អាមេរិកក្ដី ប៉ុន្តែនៅជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មីជាមួយគុណភាពខ្ពស់។ រដ្ឋមន្រ្តីឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានឲ្យដឹងថា៖

        “ទោះបីមានប្រទេសមួយដែលដកខ្លួនចេញពី TPP-12 ក្ដី ប៉ុន្តែប្រទេសនៅសេសសល់ទាំងអស់សុទ្ធតែប្ដេជ្ញាចិត្តបន្តកំណាត់ផ្លូវនេះ។ ដោយហេតុនេះ លក្ខណៈនិងគុណភាពនៃកិច្ចព្រមព្រៀងថ្មីនេះត្រូវបានបង្ហាញតាមរយៈពាក្យបំពេញបន្ថែមទាំង២នោះគឺ “លើគ្រប់ជ្រុងជ្រោយ” និង “ជឿនលឿន”។ នេះជាប្រការដែលរដ្ឋមន្រ្តីទាំងអស់នៃក្រុម TPP 11 បានឯកភាពគ្នានិងចង់សង្កត់ធ្ងន់ទៅលើដោយចាត់ទុកនេះជាគោលដៅរួមដែលមានលក្ខណៈគ្របដណ្ដប់នៃកិច្ចព្រមព្រៀង CPTPP”។

        CPTPP គ្រោងនឹងចូលជាធរមានចាប់ពីដើមឆ្នាំ២០១៩ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រទេសជាសមាជិកទាំងអស់។ ដើម្បីឆ្លៀតយកឱកាសដែល CPTPP នាំមកជូន រដ្ឋមន្រ្តីលោក Tran Tuan Anh បានឲ្យដឹងថែមទៀតថា៖

        “ចំពោះ CPTPP កត្តាសំខាន់ដំបូងគឺត្រូវតែមានកម្មវិធីសកម្មភាពទូទៅរបស់ប្រទេសជាតិ របស់ខឿនសេដ្ឋកិច្ចជាតិដើម្បីត្រៀមរៀបចំឲ្យការអនុវត្តការសន្យានានា។ កម្មវិធីនេះមានការចូលរួមរបស់រដ្ឋាភិបាល សហគមន៍សហគ្រាស តំបន់ សមាគមន៍និងប្រជាជន។ ទី២គឺការត្រួតពិនិត្យឡើងវិញនូវក្របខ័ណ្ឌគតិយុត្ត បញ្ចូលការសន្យាក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងទៅក្នុងច្បាប់ផ្ទៃក្នុង។ ទី៣គឺកំណត់យ៉ាងច្បាស់នូវភារកិច្ចរបស់ចំណែកនីមួយៗ ដើម្បីចូលរួមដោយម្ចាស់ការ”។

        ក្រោយពីបានចុះហត្ថលេខា CPTPP នឹងត្រូវឆ្លងកាត់បែបបទគតិយុត្តនៃប្រទេសជាសមាជិកនីមួយៗ ដើម្បីចូលជាធរមានជាផ្លូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ