ត្រៀមខ្លួនជាស្រេចសំរាប់ពិធីប្រារព្ធ Festival Hue ឆ្នាំ២០១៤

ត្រៀមខ្លួនជាស្រេចសំរាប់ពិធីប្រារព្ធ Festival Hue ឆ្នាំ២០១៤ - ảnh 1
ត្រៀមខ្លួនជាស្រេចសំរាប់ពិធីប្រារព្ធ Festival Hue ឆ្នាំ២០១៤ (huefestival.com)



        Vovworld-នាយប់ថ្ងៃទី១២មេសា Festival Hue លើកទី៨ឆ្នាំ២០១៤ត្រូវបាន​
ប្រារព្ធ​ឡើងជាផ្លូវការនៅទីលាន Ngo Mon ទីក្រុង Hue។ ក្រោមប្រធានបទ “បេតិកភ័ណ្ឌវប្បធម៍ជាមួយសមាហរណកម្មនិងការអភិវឌ្ឍន៍” Festival Hue ២០១៤​មានទ្រង់ទ្រាយធំបំផុតពីមុនមកដោយមានការចូលរួមរបស់ក្រុមសិល្បៈចំនួន៦៦
នៅក្នុងប្រទេសនិងអន្តរជាតិ។

        ឆាកល្ខោនសំខាន់លើផ្ទៃដីជាង១ពាន់ម៉ែត្រក្រឡានៅមុខទីលាន Ngo Mon ត្រូវបានបង្កើតឡើងតាមក្បូរក្បាច់រាជវាំង Hue។ សិល្បករប្រជាជន Ngoc Cuong អគ្គអ្នកដឹកនាំកម្មវិធីសិល្បៈក្នុងរាត្រីប្រារព្ធបានឲ្យដឹងថា៖

        “ខ្ញុំខំប្រឹងប្រែងបង្កើតឡើងនូវចំណាប់អារម្មណ៍ដោយឡែក មិនដូចជា​កម្មវិធី​
ផ្សេងៗឡើយ។ ចំពោះ Hue នេះជាដំបន់ដីមួយមានសក្ដានុ​ភាព​ជាច្រើន បេតិកភ័ណ្ឌវប្បធម៍ជាច្រើនដើម្បីយើងអាចរុករកបានគំនិត​សិល្បៈយ៉ាងល្អបំផុត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ