ត្រឹមឆ្នាំ ២០៣០ នាំ Khanh Hoa ក្លាយជាទីក្រុងក្រោមឱវាទមជ្ឈិម

(VOVWORLD) - ជម្រាបជូនលោកប្រធានរដ្ឋសភា Vuong Dinh Hue ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa លោក Nguyen Tan Tuan បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៣ ខេត្ត Khanh Hoa បានសម្រេចនិងសម្រេចលើសផែនការ នូវគោលដៅសេដ្ឋកិច្ចសង្គមចំនួន ២០/២២។ 
ត្រឹមឆ្នាំ ២០៣០ នាំ Khanh Hoa ក្លាយជាទីក្រុងក្រោមឱវាទមជ្ឈិម - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងមតិក្នុងជំនួបធ្វើការ។
(រូបថត៖ quochoi.vn)

នាព្រឹកថ្ងៃទី២ ខែមីនា នៅខេត្ត Khanh Hoa ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Khanh Hoa ស្តីពីលទ្ធផលអនុវត្តភារកិច្ចនយោបាយឆ្នាំ២០២៣ ទិសដៅឆ្នាំ២០២៤ ហើយវាយតំលៃពីលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៥ របស់រដ្ឋសភា ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍខេត្ត Khanh Hoa។

ជម្រាបជូនលោកប្រធានរដ្ឋសភា Vuong Dinh Hue ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa លោក Nguyen Tan Tuan បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៣ ខេត្ត Khanh Hoa បានសម្រេចនិងសម្រេចលើសផែនការ នូវគោលដៅសេដ្ឋកិច្ចសង្គមចំនួន ២០/២២។ កំណើន GRDP ជាមធ្យមក្នុងដំណាក់កាល ២០២១- ២០២៣ សម្រេចបាន ៨,១៥% ក្នុងមួយឆ្នាំ។ វិស័យវប្បធម៌ សង្គម ការអប់រំ ការការពារ និងថែទាំសុខភាពប្រជាជន សុខុមាលភាពសង្គម និងការងារត្រូវបានយកចិត្តទុកដាក់; អត្រាគ្រួសារក្រីក្របានថយចុះមកត្រឹម ២,១១%។

ថ្លែងមតិក្នុងជំនួបធ្វើការ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ទោះបីជាខេត្តទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែបើធៀបនឹងគោលដៅ គឺនៅតែមានគម្លាតឆ្ងាយនៅឡើយ ហើយប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់ៗនៅតែមានកម្រិតទាបបើធៀបនឹងកម្រិតមធ្យមនៃប្រទេសទាំងមូល។ ដូច្នេះហើយ ខេត្តត្រូវពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ ខិតខំសម្រេចបានកំណើន GRDP ក្នុងកម្រិតពីរខ្ទង់ និងក្លាយជាទីក្រុងក្រោមឱវាទមជ្ឈិមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ