ត្រឹមឆ្នាំ ២០៣០ ១០០% កុមារនៅក្នុងគ្រឹះស្ថានអប់រំមត្តេយ្យសិក្សានៅតាមតំបន់ លំបាក នឹងត្រូវបានចិញ្ចឹមបីបាច់ ថែទាំ និងអប់រំ
(VOVWORLD) - គឺជាគោលដៅ នៃកម្មវិធី “ជួយឧបត្ថម្ភអភិវឌ្ឍន៍ការអប់រំមត្តេយ្យសិក្សានៅតំបន់ដែលជួបការលំបាក ដំណាក់កាល ២០២២ - ២០៣០” ដែលត្រូវ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ចុះហត្ថលេខាអនុម័ត កាលពីថ្ងៃទី ២៦ ខែធ្នូ។
ថ្នាក់រៀនមត្តេយ្យសម្រាប់កុមារជាជនជាតិភាគតិច។ (រូបថត៖ congdankhuyenhoc.vn) |
ត្រឹមឆ្នាំ២០៣០ មានយ៉ាងហោចណាស់ ២៥% កុមារដែលមានអាយុទារក ៩៥% កុមារដែលមានអាយុមត្តេយ្យសិក្សានៅក្នុងតំបន់ដែលជួបការលំបាក នឹងអាចទៅគ្រឹះ ស្ថានអប់រំថ្នាក់មត្តេយ្យ; ១០០% កុមារនៅក្នុងគ្រឹះស្ថានអប់រំមត្តេយ្យសិក្សានៅតាម តំបន់ដែលជួបការលំបាក ត្រូវបានចិញ្ចឹមបីបាច់ ថែទាំ និងអប់រំ។ នេះគឺជាគោលដៅ នៃកម្មវិធី “ជួយឧបត្ថម្ភអភិវឌ្ឍន៍ការអប់រំមត្តេយ្យសិក្សានៅតំបន់ដែលជួបការលំបាក ដំណាក់កាល ២០២២ - ២០៣០” ដែលត្រូវ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ចុះហត្ថលេខាអនុម័ត កាលពីថ្ងៃទី ២៦ ខែធ្នូ។ កម្មវិធីនេះក៏ដាក់ចេញ គោលដៅ លុបបំបាត់ ១០០% ថ្នាក់រៀនបណ្តោះអាសន្ន; សាងសង់សាលារៀនថ្មី ជាមួយនឹងឧបករណ៍សិក្សាយ៉ាងគ្រប់គ្រាន់។
កម្មវិធី “ជួយឧបត្ថម្ភអភិវឌ្ឍន៍ការអប់រំមត្តេយ្យសិក្សានៅតំបន់ដែលជួបការ លំបាក ដំណាក់កាល ២០២២ - ២០៣០” មានគោលបំណងធានាសមភាពក្នុងការ ទទួលការអប់រំ រួមចំណែកបង្រួញគម្លាតអភិវឌ្ឍន៍រវាងតំបន់នានា; បង្កើនឱកាសរបស់ កុមារក្នុងការទទួលបានការអប់រំថ្នាក់មត្តេយ្យ ប្រកបដោយគុណភាព ដោយឈរលើ មូលដ្ឋាននៃការខិតខំប្រឹងប្រែងធានាលក្ខខណ្ឌទាក់ទងនឹងគ្រូបង្រៀន សម្ភារៈបរិក្ខារ៖ សាលារៀន បន្ទប់រៀន។ ល។ ទន្ទឹមនឹងនោះគឺ អភិរក្សនិងពង្រីកប្រកបដោយចីរភាព នូវតម្លៃវប្បធម៌សម្រាប់តំបន់ដែលមានជនជាតិភាគតិចរស់នៅយ៉ាងច្រើនផងដែរ៕