ត្រឹមតែទទួលភ្ញៀវទេសចរអន្តរជាតិនៅពេលដែលមានសុវត្ថិភាពយ៉ាងពិតប្រាកដ
(VOVWORLD) - នេះជាសំណើរបស់លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សមាគមន៍ និងសហគ្រាសទេសចរណ៍នានាអំពីការឆ្លើយតបនឹងផលប៉ះពាល់នៃជំងឺ ឆ្លង Covid-19 កាលពីរសៀលថ្ងៃទី៣ មិថុនា។
លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam (រូបថត៖ VGP) |
“ត្រូវឆ្លៀតយកជាអតិបរមានូវលក្ខណៈទាំងអស់ដើម្បីជំរុញទេសចរណ៍ ក្នុងស្រុក ជួយឲ្យសហគ្រាសមិនរងការរំសាយចោលឬរងការក្ស័យធន បណ្ដាមូល ដ្ឋានអាជីវកម្មទេសចរណ៍ដោយខ្នាតតូចនិង មូលដ្ឋានទេសចរណ៍សហ គមន៍មិនត្រូវបញ្ឈប់សកម្មភាព ឬប្ដូរគោលដៅប្រើប្រាស់ដោយសារជួបការ លំបាកខ្លាំងពេក”។ នេះជាសំណើរបស់លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សមាគមន៍ និងសហគ្រាសទេសចរណ៍នានាអំពីការឆ្លើយតបនឹងផលប៉ះពាល់នៃជំងឺ ឆ្លង Covid-19 កាលពីរសៀលថ្ងៃទី៣ មិថុនា។
បន្ទាប់ពីស្ដាប់ការផ្ដល់មតិយោបល់នៅកិច្ចប្រជុំ លោកឧបនាយករដ្ឋ មន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលយល់ច្បាស់ណាស់ថា ទេសចរណ៍ជាវិស័យមួយក្នុងចំណោមវិស័យដែលរងមហន្តរាយយ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺឆ្លង Covid-19។ សហគ្រាសទេសចរណ៍ជាង៤ម៉ឺនអង្គ ភាព ជាមួយនឹងពលករប្រមាណ៤,៥លាននាក់និងមនុស្សជាប់ពាក់ព័ន្ធរាប់ លាននាក់កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ហេតុដូច្នេះ ត្រូវស្វែងរកវិធី ជួយឧបត្ថម្ភដល់សហគ្រាសទេសចរណ៍។ លោកឧបនាយករដ្ឋមន្រ្តីបាន លើកសំណើថា៖
“យើងខ្ញុំព្រួយបារម្ភខ្លាំងណាស់សម្រាប់បណ្ដាមូលដ្ឋានទេសចរណ៍ ដោយខ្នាតតូច ដែលមិនអាចទ្រទ្រាំបាន ហើយក្រោយមកត្រូវគេលក់ចោល។ ហើយទេសចរណ៍សហគមន៍តាមបែបហូមស្ទេ ទោះបីជាមិនរួម វិភាគទានទៅក្នុងថវិកាក៏ដោយ ប៉ុន្តែរួមចំណែកកាត់បន្ថយភាពក្រីក្រ លើក ស្ទួយជីវភាពរស់នៅរបស់ប្រជាជន និងកសាងរបៀបរស់នៅវប្បធម៌នៅតាម តំបន់នានា។ ចំពោះបញ្ហានេះ យើងត្រូវតែស្រាវជ្រាវហើយដាក់ជូនរដ្ឋា ភិបាលចេញដំណោះស្រាយយ៉ាងឆាប់ៗ”។
ដោយឈរលើស្មារតីនោះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសំណូមពរឲ្យក្រសួង ស្ថាប័ន និងតំបន់ទាំងអស់ត្រូវរួមដំណើរ ចែក រំលែកការលំបាកជាមួយសហគ្រាសទេសចរណ៍។ ចំពោះទេសចរណ៍អន្តរ ជាតិ ត្រូវត្រៀមរៀបចំឲ្យបានស្រេច ប៉ុន្តែត្រឹមតែបើកទ្វារនៅពេលដែលមាន សុវត្ថិភាពយ៉ាងពិតប្រាកដតែប៉ុណ្ណោះ៕