ត្រៀមរៀបចំបណ្ដាខ្លឹមសារសំខាន់ៗសម្រាប់សម័យប្រជុំលើកទី ៣ នៃរដ្ឋសភានីតិកាលទី ១៤

(VOVWORLD) -សម័យប្រជុំលើកទី ១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី ១៤ គ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ឧសភា ដែលរួមមានខ្លឹមសារសំខាន់ៗជាច្រើនសម្រាប់សម័យប្រជុំលើកទី ៣ នៃរដ្ឋភា គ្រោងនឹងប្រារព្ធឡើងនាថ្ងៃទី ២២ ឧសភា។ 
ត្រៀមរៀបចំបណ្ដាខ្លឹមសារសំខាន់ៗសម្រាប់សម័យប្រជុំលើកទី ៣ នៃរដ្ឋសភានីតិកាលទី ១៤ - ảnh 1សម័យប្រជុំលើកនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម (TTXVN)

នៅក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្ដល់មតិចំពោះរបាយការណ៍វាយតម្លៃបំពេញបន្ថែលទ្ធផលអនុវត្តលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនិងថវិការដ្ឋឆ្នាំ ២០១៦ វាយតម្លៃលើស្ថានភាពដំណើរការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនិងថវិការដ្ឋនាបណ្ដាខែដើមឆ្នាំ ២០១៧ជាដើម។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សា (លើកទី ២) ស្ដីពីពង្រៀងសេចក្ដីសម្រេចចិត្តស្ដីពីបំណុលអាក្រក់របស់ស្ថាប័នឥណទាននិងការទូទាត់ថវិការដ្ឋឆ្នាំ ២០១៥ ។គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្ដល់មតិស្ដីអំពីការត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ៣ នៃរដ្ឋសភា សេចក្តីព្រាងស្ដីពីរបាយការណ៍បូកសរុបមតិ សំណើរបស់អ្នកបោះឆ្នោតនិងប្រជាជ។ លើសពីនេះទៅទៀត អង្គប្រជុំបានក៏បានផ្ដល់មតិស្ដីពីគម្រោងការណ៍សំខាន់ៗដូចជា៖ គម្រោងការណ៍ស្ដីពីផ្លូគោក ល្បឿនលឿនពីខាងជើងទៅខាងត្បូងវៀតណាម ផ្ដល់មតិយោបល់ស្ដីពីការទទួលស្គាល់ និងកែសម្រួលលើគម្រោងច្បាប់វិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួនសម្រាប់ក្រមច្បាប់ព្រហ្មទណ្ឌជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ