ត្រៀមរៀបចំប្រមូលមតិយោបល់ជាសាធារណៈលើសេចក្តីព្រាងច្បាប់អគ្គិសនី (វិសោធនកម្ម)

(VOVWORLD) - សិក្ខាសាលានេះប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ឧសភា ២០២៤)។
ត្រៀមរៀបចំប្រមូលមតិយោបល់ជាសាធារណៈលើសេចក្តីព្រាងច្បាប់អគ្គិសនី (វិសោធនកម្ម) - ảnh 1ប្រធាននាយកដ្ឋានមអគ្គិសនី លោក Tran Viet Hoa ថ្លែងក្នុងសិក្ខាសាលាដើម្បីផ្តល់យោបល់លើសេចក្តីព្រាងច្បាប់អគ្គិសនី (វិសោធនកម្ម) សម្រាប់ខេត្តភាគភាគខាងជើង។ រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម

នាថ្ងៃទី ៤ ឧសភា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាប្រមូលមតិផ្ទាល់លើសេចក្តីព្រាងច្បាប់ស្តីពីអគ្គិសនី (វិសោធនកម្ម) នៅទីក្រុងហាណូយ ដោយមានការចូលរួមពីស្ថាប័នមជ្ឈិម ក្រសួង ស្ថាប័ន សមាគមពាក់ព័ន្ធ មូលដ្ឋាន និងធុរកិច្ចនៃខេត្តភាគខាងជើង ។ សិក្ខាសាលានេះមានគោលបំណងអនុវត្តន៍ការដឹកនាំរបស់រដ្ឋាភិបាល ប្រមូលមតិផ្ទាល់លើសេចក្តីព្រាងច្បាប់ស្តីពីអគ្គិសនី (វិសោធនកម្ម) នៅតំបន់ភូមិភាគទាំង៣ បំពេញសេចក្តីព្រាងច្បាប់នេះ ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័តក្នុងសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី១៥នាពេលខាងមុខ។ សេចក្តីព្រាងច្បាប់ស្តីពីអគ្គិសនី (វិសោធនកម្ម) ត្រូវបានកសាងជាមួយនឹងគោលនយោបាយសំខាន់ៗចំនួន ៦ រួមមាន៖ ផែនការ វិនិយោគអភិវឌ្ឍន៍អគ្គិសនី អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ; ទីផ្សារអគ្គិសនី; ផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការអគ្គិសនី; ដំណើរការប្រព័ន្ធអគ្គិសនី; សុវត្ថិភាពអគ្គិសនី សុវត្ថិភាពទំនប់ អាងស្តុកទឹក វារីអគ្គិសនី; មានខ្លឹមសារថ្មីៗជាច្រើនដែលស្របតាមនិន្នាការអភិវឌ្ឍន៍នៃឧស្សាហកម្មអគ្គិសនី/ថាមពលនៅវៀតណាម។ សិក្ខាសាលានេះប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ឧសភា ២០២៤)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ