ត្រៀមរៀបចំលក្ខណៈដើម្បីអនុវត្តការរាយការណ៍សុខភាពអនឡាញចាប់ពីថ្ងៃទី៧មីនា
(VOVWORLD) - នាថ្ងៃទី៦មីនា គណៈកម្មការជាតិ ទទួលបន្ទុកការងារបង្ការទប់ស្កាត់ ជំងឺ Covid-19 របស់វៀតណាម បានផ្ញើរលិខិតបទដ្ឋានជូនក្រសួង ការពារប្រទេស ក្រសួងនគរបាល ក្រសួងការបរទេស ក្រសួងគមនាគមន៍ ដឹកជញ្ជូន ក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រជាជនខេត្ត ក្រុង ក្រោមឱវាទមជ្ឈឹម ស្ដីពីការអនុវត្តការរាយការណ៍សុខភាពអនឡាញចាប់ពី វេលាម៉ោង៦ថ្ងៃទី៧មីនាឆ្នាំ២០២០។
តាមនោះ ក្រសួងការបរទេសមានភារកិច្ចជូនដំណឹងដល់ស្ថាប័ន តំណាងការទូត ស្ថាប័នកុងស៊ុលបរទេស អង្គការអន្តរជាតិនានាប្រចាំវៀតណាម ស្ដីពីបទបញ្ញត្តិរាយការណ៍សុខភាព ចុះផ្សាយព័ត៌មានស្ដីពីការរាយការណ៍ សុខភាពនៅលើគេហទំព័ររបស់ក្រសួងការបរទេស និងគេហទំព័ររបស់ ស្ថាប័នតំណាងវៀតណាមប្រចាំឯបរទេសទៀតផង។
ក្រសួងគមនាគមន៍ដឹកជញ្ជូនមានភារកិច្ចជូនដំណឹងដល់ក្រុមហ៊ុន អាកាសចរណ៍ទាំងអស់ដែលមានជើងហោះហើរទៅកាន់វៀតណាមអំពីបទបញ្ញត្តិរាយការណ៍សុខភាពនេះ។ ក្រសួងសុខាភិបាលមានភារកិច្ចសហការ ជាមួយក្រុមហ៊ុន Viettel និងក្រុមហ៊ុន VNPT កសាងនិងប្រតិបត្តិឲ្យមាន ប្រសិទ្ធភាពនូវប្រព័ន្ធគេហទំព័ររាយការណ៍សុខភាព ណែនាំ ជួយឧបត្ថម្ភ ដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធនានាក្នុងការអនុវត្តបទបញ្ញត្តិនេះផងដែរ៕