ត្រៀមរៀបចំល្អសំរាប់សម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣

ត្រៀមរៀបចំល្អសំរាប់សម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣ - ảnh 1
ត្រៀមរៀបចំល្អសំរាប់សម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣ (xaluan.vn)



        Vovworld-បន្តសម័យប្រជុំលើកទី២២គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
វៀត​ណាម​នីតិកាលទី១៣។ នាព្រឹកថ្ងៃទី១៤តុលាគណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភា​បាន​ផ្ដល់មតិអំពីការត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៦រដ្ឋសភា
នីតិកាលទី១៣។ ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Nguyen Hanh
Phuc បានឲ្យដឹងថា៖ សម័យប្រជុំលើកទី៦នឹងបានប្រព្រឹត្តទៅក្នុងរយៈពេល៤១
ថ្ងៃ ចាប់ពីថ្ងៃទី២១តុលា​ដល់ថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០១៣។ ប្រធានរដ្ឋសភាលោក
Nguyen Sinh Hung បាន​សង្កត់ធ្ងន់ថា នេះជាសម័យប្រជុំសំខាន់ សំរេចលើបញ្ហា
ធំៗជាច្រើនរបស់ប្រទេស​ជាតិដូចជាអនុម័តលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្ម
នុញ្ញឆ្នាំ១៩៩២ បោះឆ្នោត​អនុម័ត​លើច្បាប់ដីធ្លី(ធ្វើវិសោធន៍កម្ម) ជាដើម។ គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា​ក៏បានយល់ព្រមសេចក្តីស្នើររបស់ក្រសួង
ព័ត៌មាននិងផ្សព្វផ្សាយរៀបចំ​ពិព័ណផែនទីនិងតាំងបង្ហាញឯកសារជាមួយ
ប្រធានបទ “Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រ” ក្នុងឱកាសប្រារព្ធសម័យប្រជុំលើក​ទី៦នៅរបៀងសាលប្រជុំក្រសួងការពារជាតិ។

        ក៏នាព្រឹកថ្ងៃទី១៤តុលា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្ដល់មតិ​អំពីរបាយការណ៍របស់សវនកម្មរដ្ឋអំពីការបង្កើតសវនកម្មរដ្ឋផ្នែកឯកទេសទី៨
ចំណុះ​សវនកម្មរដ្ឋជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ