ត្រៀមរៀបចំសម្រាប់សប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧
(VOVWORLD) -ចាប់ពីថ្ងៃទី ៣០ កញ្ញា ដល់ថ្ងៃទី ១ តុលា នៅទីក្រុង Da Nang ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ប្រធានគណៈកម្មាធិការជាតិ APEC ២០១៧ បានអញ្ជើញជាអធិបតីការត្រួតពិនិត្យលើសកម្មភាពនៃសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ។
ត្រៀមរៀបចំសម្រាប់សប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ |
ចាប់ពីថ្ងៃទី ៣០ កញ្ញា ដល់ថ្ងៃទី ១ តុលា នៅទីក្រុង Da Nang ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ប្រធានគណៈកម្មាធិការជាតិ APEC ២០១៧ បានអញ្ជើញជាអធិបតីការត្រួតពិនិត្យលើសកម្មភាពនៃសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ។ គិតមកដល់ពេលនេះ គ្រប់សណ្ឋាគារ មជ្ឈមណ្ឌលសន្និសីទ មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ និងគ្រប់ទីតាំងសំខាន់ៗផ្សេងៗទៀតដែលនឹងប្រព្រឹត្តិទៅព្រឹត្តិការណ៍សផ្លូវការ និងក្រៅផ្លូវការនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ បានរៀបចំយ៉ាងត្រឹមត្រូវតាមតម្រូវការដែលបានដាក់ចេញ។ លោក Pham Binh Minh បានលើកសរសើរទីក្រុង Da Nang ខេត្ត Quang Nam អនុគណៈកម្មការចំណុះគណៈកម្មាធិការជាតិ APEC ២០១៧ លេខាធិការដ្ឋានជាតិ APEC ២០១៧ និងស្ថានប័នទាក់ទិននានា ដែលបានខិតខំប្រឹងប្រែងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់សប្ដាហ៍ជាន់ខ្ពស់នេះ។ លោកបានបញ្ជាណែនាំលើផែនការរៀបចំ ពិធីការ សារព័ត៌មាន ភស្តុភា និងផែនការបំរុងផ្សេងៗទៀត សំដៅធានារឲ្យរាល់សកម្មភាពប្រព្រឹត្តិទៅយ៉ាងរលូន ហើយឆ្លើយតប់នឹងបទដ្ឋាន នៃ APEC ប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ។ លោក បានស្នើឲ្យទីក្រុង Da Nang និងខេត្ត Quang Nam ជូនព័ត៌មាន ឃោសនាដល់ប្រជាជនមូលដ្ឋាន និងបង្កើនការផ្សព្វផ្សាយស្ដីពីទឹកដី មនុស្សវៀតណាមនិយាយរួម និងបណ្ដាមូលដ្ឋាននិយាយដោយឡែកដល់មិត្តភក្តិអន្តរជាតិ ចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ៕