ត្រៀមរៀបចំឲ្យបានល្អបំផុតសម្រាប់កិច្ចប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី ១៤
(VOVWORLD) - កិច្ចប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល១៩ថ្ងៃ ចែកជា២វគ្គ។ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា កិច្ច ប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៤ ជាកិច្ចប្រជុំដ៏សែនសំខាន់ ដោយ សារវាប្រារព្ធធ្វើឡើងនៅចុងអាណត្តិបេសកកម្មរបស់រដ្ឋសភានីតិកាលទី១៤។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងនៅពិធីបិទកិច្ចប្រជុំ។ (រូបថត៖ quochoi.vn) |
នាព្រឹកថ្ងៃទី១៥ តុលា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan កិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋសភាលើកទី៤៩បានបិទបញ្ចប់។
មុនពេលបិទបញ្ចប់ គណៈអចិន្រ្តៃយ៍រដ្ឋសភាបានផ្ដល់មតិយោបល់ ស្ដីពីការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៤។
កិច្ចប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល១៩ថ្ងៃ ចែកជា២វគ្គ។ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា កិច្ច ប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៤ ជាកិច្ចប្រជុំដ៏សែនសំខាន់ ដោយ សារវាប្រារព្ធធ្វើឡើងនៅចុងអាណត្តិបេសកកម្មរបស់រដ្ឋសភានីតិកាលទី១៤។ ហេតុដូច្នេះ លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យគណៈអចិន្រ្តៃយ៍រដ្ឋសភា និងស្ថាប័នពាក់ព័ន្ធនានាត្រៀមរៀបចំទាំងខាងខ្លឹមសារនិងមូលដ្ឋានហេដ្ឋា រចនាសម្ព័ន្ធឲ្យបានល្អបំផុតដើម្បីឲ្យកិច្ចប្រជុំលើកទី១០ប្រព្រឹត្តទៅប្រកប ដោយជោគជ័យ៕