ត្រៀមរៀបចំឲ្យបានល្អបំផុតសម្រាប់សន្និសីទជំរុញការវិនិយោគចូលទៅស្រុក Hoc Mon, Cu Chi និងទីក្រុងហូជីមិញ

(VOVWORLD) - នេះជាការវាយតម្លៃរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក្នុងជំនួបធ្វើការនាថ្ងៃទី ១៦ មិនា ជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញនិងអង្គភាពពាក់ព័ន្ធនៃទីក្រុង ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពនៃការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍នេះ។

ត្រៀមរៀបចំឲ្យបានល្អបំផុតសម្រាប់សន្និសីទជំរុញការវិនិយោគចូលទៅស្រុក Hoc Mon, Cu Chi និងទីក្រុងហូជីមិញ - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ Thong Nhat/TTXVN)

មកដល់ពេលនេះ អង្គភាពនានាបានត្រៀមរៀបចំយ៉ាងល្អសម្រាប់សន្និសីទជំរុញការវិនិយោគឆ្នាំ ២០២២ ចូលទៅស្រុក Hoc Mon និង Cu Chi ដែលគ្រោងនឹងប្រព្រឹត្តទៅនៅដើមខែមេសា។ នេះជាការវាយតម្លៃរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក្នុងជំនួបធ្វើការនាថ្ងៃទី ១៦ មិនា ជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញនិងអង្គភាពពាក់ព័ន្ធនៃទីក្រុង ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពនៃការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍នេះ។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា Hoc Mon និង Cu Chi គឺជាប៉ូលកំណើនថ្មីរបស់ទីក្រុង ហូជីមិញនាពេលខាងមុខ; ដូច្នេះត្រូវជ្រើសរើសគម្រោងនិងកម្មវិធីដើម្បីទាញយកសក្តានុពល គុណសម្បត្តិនិងស្របតាមទិសដៅអភិវឌ្ឍន៍នៃស្រុកទាំងពីរ ដើម្បីទាក់ទាញការវិនិយោគ។ រួមជាមួយគ្នានោះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឱ្យអាជ្ញាធរក្រុងនិងស្រុកទាំងពីរ ធ្វើការត្រួតពិនិត្យជាប្រចាំនូវការអនុវត្តការសន្យារបស់អ្នកវិនិយោគ លើគម្រោងក្នុងភូមិសាស្ត្រ ដោយខិតខំលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន Cu Chi និង Hoc Mon ឲ្យស្មើជាមួយនឹងមូលដ្ឋានផ្សេងទៀតនៃទីក្រុង។

យោងតាមលោកប្រធានរដ្ឋ Nguyen Xuan Phuc ការពង្រីកលំហអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុង ហូជីមិញទៅកាន់ភាគខាងលិចគឺជាការសម្រេចចិត្តមានលក្ខណៈយុទ្ធសាស្ត្រ ដូច្នេះចាំបាច់ត្រូវយកចិត្តទុកដាក់លើកត្តាតុល្យភាពរវាងសេដ្ឋកិច្ច សង្គម បរិស្ថាន ក្នុងដំណើរការអភិវឌ្ឍន៍ក្នុងស្រុកទាំងពីរនេះ ជាពិសេសកត្តាសេដ្ឋកិច្ច-សង្គម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ