ត្រៀមរៀបចំឲ្យស្ថានភាពជំងឺកូវីដ​ ១៩ ឆ្លងចូលសហគមន៍

(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ខែមករា ក្រសួងសុខាភិបាលបានរៀបចំកិច្ចប្រជុំ តាមអនឡាញស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជាមួយខេត្តក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។ លោកសាស្រ្តាចារ្យបណ្ឌិត Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានដឹកនាំកិច្ចប្រជុំនេះ។
ត្រៀមរៀបចំឲ្យស្ថានភាពជំងឺកូវីដ​ ១៩ ឆ្លងចូលសហគមន៍ - ảnh 1លោកសាស្រ្តាចារ្យបណ្ឌិត Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានដឹកនាំកិច្ចប្រជុំ (រូបថត៖ ក្រសួងសុខាភិបាល)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Thanh Long បានអះអាងថា នាបច្ចុប្បន្ននេះ ស្ថានភាពជំងឺរាតត្បាតគឺស្មុគស្មាញណាស់។ ប្រទេស និងតំបន់ដែនដីភាគច្រើនស្ទើរតែបានរកឃើញករណីឆ្លងជំងឺកើនឡើង ពោលគឺអាចរកឃើញករណីឆ្លងជំងឺទី ១០០ លាននាពេលខាងមុខ។ក្នុងប្រវត្ដិសាស្ដ្រមនុស្សជាតិ នេះគឺជាជំងឺរាតត្បាតដែលមានល្បឿនឆ្លងយ៉ាងឆាប់រហ័ស និងប៉ះពាល់ដល់បណ្ដាប្រទេសយ៉ាងធ្ងន់ធ្ងរបំផុត។ ដូច្ចេះហើយ ក្រសួងសុខាភិបាលបានធ្វើជាសេនាធិការជូនលោកនាយករដ្ឋមន្ត្រីឱ្យកាត់បន្ថយការចូលប្រទេសតាមផ្លូវអាកាស។ ទន្ទឹមនឹងនេះ នាបច្ចុប្បន្ន ខេត្ត ក្រុងព្រំដែន ច្រកទ្វារព្រំដែន ទាំងអស់ត្រូវបានកម្លាំងមានសមត្ថកិច្ចពង្រឹងការយាមល្បាត គ្រប់គ្រងស្ថានភាពចូលប្រទេស។ លោករដ្ឋមន្ត្រីបានអះអាងថា៖ “ខេត្ត ក្រុងទាំងអស់ត្រូវផ្ដោតសំខាន់លើការត្រួត ពិនិត្យ យានយន្តដឹកអ្នកដំណើរ តាមព្រំដែន។ ទន្ទឹមនឹងនេះយើងខ្ញុំស្នើឲ្យបំផុសចលនាដល់ប្រជាជនឲ្យរាយការណ៍អំពីករណិចូលប្រទេសខុសច្បាប់ និងករណីមិនធ្វើចត្តាឡីស័កផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ