ត្រីមាសទី ១ ឆ្នាំ ២០២០ ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាម ថយចុះជាង ១៨%
(VOVWORLD) - ត្រីមាសទី ១ ឆ្នាំ ២០២០ ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមទទួលបានជិត ៣,៧ លាននាក់ពោលគឺថយចុះជាង ១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមក្នុងខែមីនាឆ្នាំ ២០២០ បានថយចុះជាង ៦៣,៨% បើប្រៀងធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ទៅមិញ ដោយសារផលប៉ះពាល់នៃជំងឺឆ្លង Covid-19។ ជាទូទៅត្រីមាសទី ១ ឆ្នាំ ២០២០ ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមទទួលបានជិត ៣,៧ លាននាក់ពោលគឺថយចុះជាង ១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 នេះ ខេត្ត ក្រុងនានាបានផ្អាកជាបណ្ដោះអាសន្នការទទួលភ្ញៀវ ព្រមទាំងបិទសកម្មភាពមិនចាំបាច់នានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19៕