ត្រូវការយន្តការបន្ថែមទៀតដើម្បីលើកទឹកចិត្តសហគ្រាសឯកជនក្នុងការវិនិយោគនិងអភិវឌ្ឍ

(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៧ នាព្រឹកថ្ងៃទី២៩ ឧសភា នៅវិមានរដ្ឋសភា រដ្ឋសភាវៀតណាមបានពិភាក្សា អំពីការវាយតម្លៃបំពេញបន្ថែមលើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០២៣; ស្ថានភាព អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ២០២៤។

ត្រូវការយន្តការបន្ថែមទៀតដើម្បីលើកទឹកចិត្តសហគ្រាសឯកជនក្នុងការវិនិយោគនិងអភិវឌ្ឍ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំនាព្រឹកថ្ងៃទី ២៩ ឧសភា។ (រូបថត៖ VNA)
អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយដែលរដ្ឋាភិបាលដាក់ជូនរដ្ឋសភា ជាពិសេសដំណោះស្រាយរយៈពេលខ្លីដូចជា៖ ការបន្តលើកលែង និងកាត់បន្ថយ ពន្ធ ថ្លៃជួលដី និងការកាត់បន្ថយពន្ធលើតម្លៃបន្ថែមចំនួន ២% សម្រាប់អង្គភាពអាជីវកម្ម។ ដោយរំលេចលើតួនាទីនៃសេដ្ឋកិច្ចឯកជន ដែលជាកត្តា ធានាដល់ការរក្សា កំណើនផលិតផលក្នុងស្រុកសរុប បង្កើតប្រភពចំណូលសម្រាប់ថវិការដ្ឋ និងដោះ ស្រាយបញ្ហាសង្គមជាច្រើនដូចជា៖ ការបង្កើតការងារ ការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍធនធានមនុស្ស លោក Nguyen Van Thi សមាជិក រដ្ឋសភាខេត្ត Bac Giang បានលើកសំណើរថា៖
“សូមស្នើឱ្យរដ្ឋាភិបាលធ្វើការវាយតម្លៃពេញលេញបន្ថែមទៀតអំពីបញ្ហា "សុខភាព" នៃអង្គភាពអាជីវកម្ម ជាពិសេសក្នុងវិស័យឯកជន និងមានដំណោះស្រាយប្រកប ដោយប្រសិទ្ធភាព ដើម្បីជួយគាំទ្រការអភិវឌ្ឍន៍អង្គភាពអាជីវកម្មនាពេលខាងមុខ។ រដ្ឋាភិបាលចាំបាច់ត្រូវវាយតម្លៃឱ្យបានពេញលេញ និងមានដំណោះស្រាយសមកាល កម្ម ដើម្បីជម្រះប្រភពទុនឥណទាន ដោះស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្ម និងជំរុញកំណើន”។
លើសពីនេះ អង្គប្រជុំក៏បានស្នើឱ្យរដ្ឋាភិបាលបន្តជំរុញការកែទម្រង់បែបបទ រដ្ឋបាល; លើកកម្ពស់ការទទួលខុសត្រូវរបសអ្នកដឹកនាំ; លើកទឹកចិត្ត និងការពារកម្មា ភិបាលដែលមានភាពស្វាហាប់ មានគំនិតច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួល ខុសត្រូវ ដើម្បីផលប្រយោជន៍រួម បន្តចែករំលែកសារដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានផ្ញើជូនអង្គភាពអាជីវករ និងវិនិយោគិន នោះគឺកសាងទំនុកចិត្ត សម្រាប់ អង្គភាពអាជីវកម្មបន្តវិនិយោគ និងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ