ត្រូវធានាថាមានថ្នាំគ្រប់គ្រាន់និងមានការពិនិត្យសុខភាពជាប្រចាំសម្រាប់អ្នកជំងឺ F0 ដែលព្យាបាលនៅឯផ្ទះ

(VOVWORLD) - មុននេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានចូលរួមពិធីសម្ពោធមន្ទីរពេទ្យបណ្តោះអាសន្ន Phuoc Loc (ស្រុក Nha Be)  សម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ដោយមានគ្រែចំនួន ៣០០ ដែលក្នុងនោះមានគ្រែចំនួន ១០០ សម្រាប់ការសង្គ្រោះបន្ទាន់។

ត្រូវធានាថាមានថ្នាំគ្រប់គ្រាន់និងមានការពិនិត្យសុខភាពជាប្រចាំសម្រាប់អ្នកជំងឺ F0 ដែលព្យាបាលនៅឯផ្ទះ - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ចុះសួរសុខទុក្ខនិងលើកទឹកចិត្តគ្រួសារមួយនៅវិថី Hau Giang  (រូបថត៖ VGP/Dinh Nam)

នារសៀលថ្ងៃទី ៣០ ខែសីហា នៅទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam និងក្រុមការងារពិសេសរបស់រដ្ឋាភិបាលទទួលបន្ទុកការអនុវត្តវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ -១៩ បានអញ្ជើញចុះពិនិត្យការចែកចាយថ្នាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលនៅឯផ្ទះខ្លួន។ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានស្នើឱ្យកម្លាំងពេទ្យយោធាត្រូវសម្របសម្រួលជាមួយបុគ្គលិកពេទ្យក្នុងតំបន់ ដើម្បីទៅពិនិត្យសុខភាពជាប្រចាំសម្រាប់អ្នកជំងឺ F0 ជាពិសេសគ្រួសារដែលគ្មានអ្នកមើលថែអ្នកជំងឺ។ មុននេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានចូលរួមពិធីសម្ពោធមន្ទីរពេទ្យបណ្តោះអាសន្ន Phuoc Loc (ស្រុក Nha Be)  សម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ដោយមានគ្រែចំនួន ៣០០ ដែលក្នុងនោះមានគ្រែចំនួន ១០០ សម្រាប់ការសង្គ្រោះបន្ទាន់។

នាថ្ងៃដដែល អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Truong Son បានដឹកនាំក្រុមការងារអចិន្រ្តៃយ៍ពិសេសនៃក្រសួងសុខាភិបាលសម្រាប់ជួយឧបត្ថម្ភទីក្រុងហូជីមិញក្នុងការបង្ការនិង ទប់ស្កាត់ជំងឺកូវីដ ១៩ អញ្ជើញទៅដល់ស្ថានីយ៍ពេទ្យចល័តនៅតាមខ័ណ្ឌ ស្រុក ដើម្បីពិនិត្យការថែទាំនិងតាមដានអ្នកជំងឺ F0 នៅតាមផ្ទះផងដែរ។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ