ត្រូវបង្កើតមូលដ្ឋានទិន្នន័យស្តីពីធនធានទឹកជាតិ

(VOVWORLD) - នៅរសៀលថ្ងៃទី ២៦ តុលា រដ្ឋសភាបានបន្តដំណើរការនៅសាលប្រជុំ ដោយពិភាក្សាលើខ្លឹមសារមួយចំនួនដែលមានមតិផ្សេងៗគ្នាក្នុងសេចក្តីព្រាងច្បាប់លំនៅឋាន (វិសោធនកម្ម)។ មុននោះ នាព្រឹកនេះ រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងច្បាប់ធនធានទឹកដែលបានធ្វើវិសោធនកម្ម។ 
ត្រូវបង្កើតមូលដ្ឋានទិន្នន័យស្តីពីធនធានទឹកជាតិ - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីធនធានទឹក (ធ្វើវិសោធនកម្ម) ក្នុងសម័យប្រជុំលើកទី៦ (រូបថត៖ quochoi.vn)

សមាជិកសភាបានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងកំណត់យ៉ាងច្បាស់នូវដំណើរការកសាងមូលដ្ឋានទិន្នន័យស្តីពីធនធានទឹក ដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះការប្រែប្រួលអាកាសធាតុ។ នេះគឺជាវិធីសាស្រ្តនៃការគ្រប់គ្រងធនធានទឹកស្របតាមនិន្នាការពិភពលោកទំនើប។ ដូច្នេះ សេចក្តីព្រាងច្បាប់វិសោធនកម្មត្រូវបន្ថែមបទប្បញ្ញត្តិអំពីរយៈពេលកំណត់សម្រាប់ការបញ្ចប់ការសាងសង់ប្រព័ន្ធទិន្នន័យធនធានទឹកជាតិ។

នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុដែលបង្កើនហានិភ័យនៃគ្រោះរាំងស្ងួត និងកង្វះទឹកសាប គណៈប្រតិភូបានស្នើសុំសេណារីយ៉ូមួយដើម្បីគ្រប់គ្រងការប្រើប្រាស់ធនធានទឹក។ លោកស្រី Nguyen Thi Thu Thuy សមាជិកាសភានៃគណៈ ប្រតិភូ Binh Dinh បានឲ្យដឹងថា៖ “គណៈកម្មាធិការរៀបចំសេចក្តីព្រាងត្រូវកំណត់រៀងរាល់ ២ ឆ្នាំម្តង ដើម្បីបង្កើតសេណារីយ៉ូឆ្លើយតបក្នុងលក្ខខណ្ឌធនធានទឹក សម្រាប់បម្រើការផ្គត់ផ្គង់ទឹកក្នុងទីក្រុងក្នុងលក្ខខណ្ឌបម្រែបម្រួលអាកាសធាតុ។ សេណារីយ៉ូសម្រាប់តំបន់ទីក្រុងដែលរងផលប៉ះពាល់ដោយការជ្រៀតចូលនៃទឹកប្រៃ និងផលប៉ះពាល់អវិជ្ជមានផ្សេងទៀតដោយសារការប្រែប្រួលអាកាសធាតុ; គ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវការបញ្ចេញកាកសំណល់ទៅក្នុងប្រភពទឹក...; ស្រាវជ្រាវ និងបង្កើតសេណារីយ៉ូហានិភ័យក្នុងធនធានទឹក ក្នុងករណីមានវិបត្តិ”។

គណៈប្រតិភូក៏បានចាត់ទុកថា ចាំបាច់ត្រូវមានបទប្បញ្ញត្តិជាក់ស្តែងអំពីការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការគ្រប់គ្រង ការការពារ និងការប្រើប្រាស់ធនធានទឹក រួមទាំថការទប់ស្កាត់ផលប៉ះពាល់ដែលបង្កឡើងដោយទឹកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ