ត្រូវបង្រួញគម្លាតអ្នកមាននិងអ្នកក្ររវាងនគរនិងជនបទ

​​​​​​​​​​​​​​​                 

ត្រូវបង្រួញគម្លាតអ្នកមាននិងអ្នកក្ររវាងនគរនិងជនបទ - ảnh 1
រូបថត​VNA

(VOVworld)-នាថ្ងៃទី២៦សីហា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung  និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំបូកសរុប៥ឆ្នាំ អនុវត្តសេចក្តីសម្រេចចិត្ត
មជ្ឈឹមលើកទី៧ (នីតិកាលទី១០) ស្តីអំពីកសិកម្ម​ កសិករ ជនបទ បានអញ្ជើញទៅ
បុំពេញទស្សនកិច្ចការងារនៅខេត្ត An Giang  និងរួមសំណេះសំណាលជាមួយបងប្អូន
កសិក ឃំ Thoai Giang ស្រុក Thoai Son ខេត្ត An Giang។ នៅទីនេះ ប្រធានរដ្ឋសភា
លោក Nguyen Sinh Hung បានអះអាងថា គោលដៅចុងក្រោយរបស់សេចក្តីសម្រេច
ចិត្តមជ្ឈឹមលើកទី៧នីតិកាលទី១០​គឺធ្វើយ៉ាងម៉េចឲ្យជីវភាព​រស់ នៅខាងសមារតី
និងសំភារៈរបស់ប្រជាជនត្រូវបានលើកកំពស់  បង្រួញគម្លាត អ្នកមានអ្នកក្ររវាង
តំបន់នគរនិងជនបទ។ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានស្នើស្រុក
Thoai Son បង្កើនការបណ្តុះបណ្តាលវិជ្ជាជីវះ បង្កើតការ ងារធ្វើសម្រាប់ពលករជន
បទ ក៏ដូចជាបង្កើនអនុវត្តវិទ្យាសាស្រ្ត បច្ចេកវិទ្យា ជឿនលឿនចូលវិស័យកសិកម្ម សំដៅលើកកំពស់គុណភាពគ្រាប់អង្ករវៀត​ណាម​ រួមចំណែកកសាងពាណិជ្ជ
សញ្ញាគ្រាប់អង្ករវៀតណាមផងដែរ។
            នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បាន
អញ្ជើញចូលរួមសន្និសិទបូសរុប៥ឆ្នាំ អនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី
៧ នីតិកាលទី១០ ស្តីអំពីកសិកម្ម កសិករនិងជនបទនៅខេត្ត AnGiang។ថ្លែងមតិ
នៅទីនេះ ប្រអានរដ្ឋសភាលោក Nguyen Sinh Hung បានលើកច្បាស់ថា គោលដៅ
នៃសេចក្តីសម្រេចចិត្តមជ្ឈឹម លើកទី៧ គឺបង្រួញគម្លាតអ្នកមានអ្នកក្ររវាងតំបន់
នគរនិងជនបទ។ លោក Nguyen Sinh Hung ក៏ក្រើនរំលឹកខេត្ត An Giang ត្រូវពង្រីក
ឧត្តមភាពអំពីភូមិ សាស្រ្តធម្មជាតិរបស់វាលទំនាប​ទន្លេ Cuu Longដើម្បីអភិវឌ្ឍន៌
ដាំស្រូវរួមចំណែកធានាសន្តិសុខស្បៀងអាហារព្រមទាំងមានដំណោះស្រាយដើម្បី
លើកកំពស់ប្រសិទ្ធិភាពប្រើប្រាស់ដីកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ