ត្រូវបំពេញល្អការងារពិនិត្យច្បាប់និងប្រឆាំងផលប្រយោជន៍ក្រុមក្នុងការតាក់តែងច្បាប់
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើថា "ត្រូវបំពេញល្អការងារពិនិត្យច្បាប់និងប្រឆាំងផលប្រយោជន៍ក្រុមក្នុងការតាក់តែងច្បាប់" |
(VOVworld)-នាថ្ងៃទី២៣ធ្នូនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan
Phuc បានអញ្ជើញចូលរួមសន្និសីទទូទាំងប្រទេស សំដៅអនុវត្តការងារយុត្តិធម៌ក្នុង
ឆ្នាំ២០១៧។នៅទីនេះ លោក Nguyen Xuan Phucបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល
ដែលផ្នែកយុត្តិធម៌ទាំងមូលទទួលបានក្នុងឆ្នាំ២០១៦។ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានសំណូមពរឲ្យផ្នែកយុត្តិធម៌ទាំងមូល គប្បីម្ចាស់ការថែមទៀត ក្នុងការ
ចងក្រងនិងតាក់តែងច្បាប់។ ជាពិសេស ត្រូវម្ចាស់ការផ្តល់យោបល់ជូនរដ្ឋាភិ បាល
និងនាយករដ្ឋមន្ត្រីនូវដំណោះស្រាយថ្មីស្របទៅនឹងស្មារតីនៃសេចក្តីសម្រេចចិត្តនា
នារបស់បក្ស។ក្នុងនោះ ផ្តោតលើការពិនិត្យឡើងវិញ សំណើរមួយចំនួនពាក់ ព័ន្ធនឹង
គោលនយោបាយជួយឧបត្ថម្ភការចាប់ផ្តើមអាជីព បង្កើតបរិយាកាសងាយ ស្រួល
សម្រាប់អនុវត្តអាជីវកម្ម។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួងយុត្តិធម៌ បំពេញល្អថែម
ទៀតការបង្កើតកម្មវិធីកសាងច្បាប់៖
“ខ្ញុំស្នើឲ្យផ្នែកយុត្តិធម៌ទាំងមូល គប្បីបំពេញល្អការងារត្រួតពិនិត្យនិងប្រឆាំងនឹង
ផលប្រយោជន៍ក្រុមក្នុងការកសាងយន្តការ។ យើងមិនអាចទទួលយកបាននូវ ឯក
សារគតិយុត្តិដែលមិនបម្រើផលប្រយោជន៍សង្គមហើយគ្រាន់តែបម្រើផលប្រយោជន៍
ដោយឡែកសម្រាប់ក្រុមណាមួយនោះទេ។ក្រសួងយុត្តិធម៌ត្រូវធ្វើជាគំរូ សម្រាប់ការ
ងារនេះ”៕