ត្រូវផ្សព្វផ្សាយច្បាប់ស្តីពីការចុះបញ្ជីទ្រព្យសម្បត្តិដើម្បីទប់ស្កាត់អំពើពុករលួយប្រកបដោយប្រសិទ្ធភាព

(VOVWORLD) -  មតិជាច្រើនបានស្នើថា ក្នុងការប្រមូលនូវទ្រព្យសម្បត្តិពុករលួយនិងដើម្បីចូលរួមចំណែកទប់ស្កាត់និងប្រឆាំងអំពើពុករលួយ ចាំបាច់ត្រូវប្រកាសឱ្យប្រើច្បាប់ស្តីពីការចុះបញ្ជីទ្រព្យសម្បត្តិ។

ត្រូវផ្សព្វផ្សាយច្បាប់ស្តីពីការចុះបញ្ជីទ្រព្យសម្បត្តិដើម្បីទប់ស្កាត់អំពើពុករលួយប្រកបដោយប្រសិទ្ធភាព - ảnh 1ប្រធានតុលាការប្រជាជនកំពូន លោក Nguyen Hoa Binh និងប្រធានអយ្យការប្រជាជនកំពូល លោក Le Minh Tri

បន្តសម័យប្រជុំលើកទី ៥២ នាព្រឹកថ្ងៃទី ១២ ខែមករា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់ លើសេចក្តីព្រាងរបាយការណ៍ការងារសម្រាប់អាណត្តិ ២០១៦-២០២១ របស់តុលាការប្រជាជនកំពូល  និងអយ្យការប្រជាជនកំពូល។  មតិជាច្រើនបានស្នើថា ក្នុងការប្រមូលនូវទ្រព្យសម្បត្តិពុករលួយ និងដើម្បីចូលរួមចំណែកទប់ស្កាត់ និងប្រឆាំងអំពើ ពុករលួយ ចាំបាច់ត្រូវប្រកាសឱ្យប្រើច្បាប់ស្តីពីការចុះបញ្ជីទ្រព្យសម្បត្តិ។

ក៏នាព្រឹកថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានបោះឆ្នោតជាឯកច្ឆន្ទដើម្បីអនុម័តសេចក្តីសម្រេចរបស់ប្រធាននៃអយ្យការប្រជាជនកំពូលស្តីពីការបង្កើតការិយាល័យត្រួតពិនិត្យបច្ចេកទេសព្រហ្មទណ្ឌក្រោមការគ្រប់គ្រងរបស់អយ្យការប្រជាជនកំពូល និងបោះឆ្នោតអនុម័តលើសេចក្តីសម្រេចស្តីពីការកែ សម្រួលព្រំប្រទល់រដ្ឋបាលរបស់អង្គភាពរដ្ឋបាលឃុំមួយចំនួននៅខេត្ត Dak Nong  ក៏ដូចជា សេចក្តីសម្រេចចិត្តក្នុងការបង្កើតទីក្រុង Cat Tien ស្រុក Phu Cat ខេត្ត Binh Dinh រួមទាំងសេចក្តីសម្រេចចិត្តការបង្កើតសង្កាត់មួយចំនួននៅតាមបណ្តាខេត្តដូចជា៖ Bac Ninh និង Hoa Binh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ