ត្រូវរួមដៃកសាងសង្គមសិក្សា លើកទឹកចិត្តអ្នកពូកែ

ត្រូវរួមដៃកសាងសង្គមសិក្សា លើកទឹកចិត្តអ្នកពូកែ - ảnh 1
ត្រូវរួមដៃកសាងសង្គមសិក្សា លើកទឹកចិត្តអ្នកពូកែ

          (VOV)_នាយប់ថ្ងៃទី២១កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម 
​លោក​ ​Nguyen Xuan  Phuc បានអញ្ជើញចូលរួមពិធីរំលឹក​ខួបអនុស្សាវរីយ៍​ លើក​ទី​២០
​ទិវា​បង្កើតសមាគមលើកទឹកចិត្តការសិក្សា​រៀនសូត្រ​វៀតណាម។ ថ្លែងមតិនៅទីនេះ ​​
 លោក Nguyen Xuan Phuc វាយតំលៃខ្ពស់មូលនិធិបាន​ប្រគល់ជូនអាហា​រូបករណ៍ជា
ប្រចាំឆ្នាំ សំរាប់​សិស្សានុសិស្សក្រីក្រចំនួនរាប់លាននាក់ ​កូនចៅរបស់គ្រួសារគោលន
យោបាយ យុទ្ធជនពិការនិងយុទ្ធជនពលី សិស្សានុសិស្សនៅតំបន់ឆ្ងាយដាច់ស្រយាល
 ជួយឧបត្ថម្ភគ្រូបង្រៀន រួមចំណែកសំខាន់ក្នុងការងារ​សង្គមភាវូបនីយកម្មអប់រំ និង​
សមភាពសង្គម ស្ដីអំពីការសិក្សារៀនសូត្រ។ ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានអោយដឹងថា៖

          “ នាពេលខាងមុខនេះ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ​
និង​អង្គការនយោបាយសង្គម ត្រូវរួមសហការជិតស្និទ្ធិជាមួយគ្នា បង្កលក្ខណះងាយ
ស្រួលសំរាប់សមាគមលើកទឹកចិត្តការសិក្សារៀនសូត្រវៀតណាម បំពេញការងារប្រ
កប​ដោយល្អប្រសើរជាង តាមទស្សនះ គោលមាគា៍របស់បក្ស រដ្ឋ ជំរុញខ្លាំងចលនា
សិក្សារៀនសូត្រអស់មួយជីវិត ក្នុងគ្រួសារ ត្រកូល និងសហគមន៍ប្រជាជន៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ