តុលាកាទីក្រុងកែររបស់អេហ្ស៊ីប៖ អង្គការភាតរៈឥស្លាម (MB) ជាអង្គការភេវរកម្ម

តុលាកាទីក្រុងកែររបស់អេហ្ស៊ីប៖ អង្គការភាតរៈឥស្លាម (MB) ជាអង្គការភេវរកម្ម - ảnh 1
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នអេហ្ស៊ីប លោក Hazem Beblawi (Image: Vietnam+)

(VOVworld) – តុលាកាទទួលបន្ទុករាល់បញ្ហាបន្ទាន់ទីក្រុងកែររបស់អេហ្ស៊ីបទើបនឹង
ចេញសាលក្រមដោយចាត់ទុកអង្គការភាតរៈឥស្លាម (MB) ជាអង្គការភេវរកម្ម។ កាយវិការនេះបានធ្វើឲ្យស្របច្បាប់សេចក្តីថ្លែងការមុននោះរបស់រដ្ឋាភិបាលបណ្តោះ
អាសន្នអេហ្ស៊ីប។ MB ត្រូវបានចោទប្រកាន់ក្នុងការអនុវត្តរាល់ការវាយប្រហារតម្រង់
ទៅលើកងទ័ពនិងកំលាំងប៉ូលីស គិតតាំងពីការធ្វើរដ្ឋប្រហារ នាថ្ងៃទី ៣ កក្តដា ឆ្នាំ
 ២០១៣។ នាថ្ងៃទី ២៥ កុម្ភៈ រដ្ឋាភិបាលបណ្តោះអាសន្ន​អេហ្ស៊ីបទើបនឹងចេញសេចក្តី
ប្រកាសដែលបានចាត់ទុក MB គឺជាអង្គការភេវរកម្ម បន្ទាប់ពីការវាយប្រហារដ៏បង្ហូរ
ឈាមតម្រង់ទៅលើទីស្នាក់ការប៉ូលីសភាគខាងជើងទីក្រុង Mansoura។ ក្នុងពេលនោះ អ្នកនាំពាក្យនៃ MB លោក Al-Banna Wafaa បានឡើងសម្លេងប្រឆាំងជំទាស់សាល
ក្រមពោលខាងលើ ព្រមទាំង ចាត់ទុកថា៖ ព្រឹត្តិការណ៍ទាំងអស់ដែលបានកើតមាន
ឡើងបន្ទាប់ពីការធ្វើរដ្ឋប្រហារ នាថ្ងៃទី ៣ កក្កដា ឆ្នាំ ២០១៣ សុទ្ធតែគ្មានប្រសិទ្ធិភាព
ទេ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អតីតរដ្ឋមន្ត្រីការពារប្រទេសអេហ្ស៊ីប លោក
Abdel Fatah Al-Sisi បានកំណត់គោលជំហររបស់ខ្លួនអំពីការបោះឆ្នោតប្រធានាធិបតី
នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ