តុលាកាព្រហ្មទណ្ឌថៃចេញដីការចាប់ខ្លួនលោក Suthep Thuagsuban
|
អតីតសមាជិកសភាគណៈ បក្សប្រជាធិបតេយ្យនិងជាអតីតឧបនាយករដ្ឋមន្ត្រីថៃ លោក Suthep Thuagsuban (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២ ធ្នូ តុលាកាព្រហ្មទណ្ឌថៃបានចេញបទបញ្ជាចាប់ខ្លួន លោក
Suthep Thuagsuban ដោយរងការចោទប្រកាន់ផ្តួលរំលំរដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រី
Yingluck Shinawatra ។ តាមនោះ អតីតសមាជិកសភាគណៈបក្សប្រជាធិបតេយ្យនិងជា
អតីតឧបនាយករដ្ឋមន្ត្រីថៃ លោក Suthep Thuagsuban ត្រូវបានចោទប្រកាន់ដោយ
បទរំលោភលើរដ្ឋធម្មនុញ្ញនិងបង្កការប៉ះទង្កិច ជាដើម។ ក្រៅពីនោះ មេដឹកនាំចំនួន ៤ នាក់ទៀតនៃក្រុម “បណ្ដាញនិស្សិតនិងប្រជាជនដើម្បីការកែទម្រង់ថៃ” ក៏ត្រូវបានតុលា
ការចេញដីការចាប់ខ្លួនផងដែរ ។ នាថ្ងៃដ៏ដែល បណ្ដាការធ្វើបាតុកម្មនៅតែឡើងជណ្តើរ
ក្នុងរាជធានីបាងកក។ ចំពោះមុខស្ថានភាពដូច្នេះ កំលាំងប៉ូលីសថៃបានបង្ខំចិត្តប្រើ
ប្រាស់ឧបកណ៍ដើម្បី ធ្វើការរំសាយបាតុកម្មពោលខាងលើ។សភាពការអស្ថិរភាព
នយោបាយនៅថៃបានអូសបន្លាយក្នុងរយៈពេល ៣២ ថ្ងៃហើយនិងមិនធូរស្រាល
នៅឡើយ។ បាតុកររាប់ពាន់នាក់នៅហ៊ុំព័ទ្ធជុំវិញទីស្ថានការស្ថាប័ន្ធនៃរដ្ឋាភិបាលថៃ
នានា។ នេះគឺជាការប្រមូលផ្តុំកំលាំងធំបំផុតនៅថៃកាលពីឆ្នាំ ២០១០ មក៕