តុលាការ ECCC ជូនដំណឹងថាអតីតមេដឹកនាំខ្មែរក្រហម នួន ជា បានទទួលមរណភាពក្នុងអាយុ ៩៣ ឆ្នាំ

(VOVWORLD) - នាថ្ងៃទី ៤ ខែសីហា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) បានជូនដំណឹងថាអតីតមេដឹកនាំរបបខ្មែរក្រហម នួន ជា បានទទួលមរណភាព ក្នុងអាយុ ៩៣ ឆ្នាំ។
តុលាការ ECCC ជូនដំណឹងថាអតីតមេដឹកនាំខ្មែរក្រហម នួន ជា បានទទួលមរណភាពក្នុងអាយុ ៩៣ ឆ្នាំ - ảnh 1 អតីតមេដឹកនាំរបបខ្មែរក្រហម នួន ជា បានទទួលមរណភាព ក្នុងអាយុ ៩៣ ឆ្នាំ ̣̣(រូបថត៖ AFP)

អ្នកនាំពាក្យរបស់ ECCC លោក នេត្រ ភក្ដ្រា បានបញ្ជាក់ថា ជនជាប់ចោទ នួន ជា បានទទួលមរណភាពនាថ្ងៃទី ៤ ខែសីហា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ -  សូវៀត។ ECCC គឺជាតុលាការពិសេសនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងចាប់តាំងពី ឆ្នាំ២០០៦ ដោយអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាសំដៅកាត់ទោសចំពោះបណ្តាមេដឹកនាំរបបខ្មែរក្រហម ។

នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨  ECCC បានចេញសាលក្រមដោយកាត់ទោសដាក់គុកអស់មួយជីវិតចំពោះមេដឹកនាំខ្មែរក្រហម ២ រូប គឺ លោក នួន ជា និងលោក ខៀវ សំផន។ សាលក្រមរបស់ ECCC បានបង្ហាញយ៉ាងច្បាស់ថា ជនជាប់ចោទទាំង ២ នេះត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលពាក់ព័ន្ធនឹងកន្លែងធ្វើការនានាដូចជា សហករណ៍ ការដ្ឋាន ទំនប់ក្រពែងថ្ម ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង និងមជ្ឈមណ្ឌលសន្តិសុខលេខ ២១ (ដែលជាពន្ធនាគារទួលស្លែង) ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ