តុលាការកំពូល រដ្ឋ Pennsylvania ទទួលយកបណ្តឹងតវ៉ាអំពីសន្លឹកឆ្នោតរបស់លោកប្រធានាធិបតី Trump
(VOVWORLD) - នៅថ្ងៃទី ១៨ ខែវិច្ឆិកាតុលាការកំពូល រដ្ឋ Pennsylvania បានប្រកាសថា នឹងទទួលយកពាក្យបណ្តឹងតវ៉ាពីក្រុមយុទ្ធនាការរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ទាក់ទងនឹងការដែលសន្លឹកឆ្នោតរាប់ពាន់ ដែលបានបោះឆ្នោតតាមរយៈប្រៃសណីយ៍គឺខ្វះព័ត៌មាននៅទីក្រុង Philadelphia ។
អ្នកឃ្លាំមើលការបោះឆ្នោតរបស់លោក Trump បានថតដំណើរការរាប់សន្លឹកឆ្នោតនៅ Pittsburgh រដ្ឋ Pennsylvania (រូបថត៖ The Guardian / Getty Images) |
មុននេះ តុលាការថ្នាក់ក្រោមបានចេញដីការសម្រេចដោយច្រានចោលបណ្ដឹងរបស់ក្រុមយុទ្ធនាការ របស់ប្រ ធានាធិបតីអាមេរិកលោក Donald Trump។ សេចក្តីសម្រេចចុងក្រោយរបស់តុលាការកំពូលនៅរដ្ឋ Philadelphia អាចជះឥទ្ធិពលដល់សម្លេងឆ្នោតទូទាំងរដ្ឋ។ ក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយទៀត នាថ្ងៃដដែល លេខារដ្ឋ Georgia លោក Brad Raffensperger បានចាត់ទុកថា លទ្ធផលនៃការរាប់សន្លឹកឆ្នោតឡើងវិញកំពុងត្រូវបានរដ្ឋ នៅ ភាគខាងត្បូងនេះអនុវត្តន៍ ពោលគឺមិនអាចផ្លាស់ប្ដូរបានជ័យជំនះរបស់ លោក Biden បេក្ខជនមកពីគណៈបក្សប្រជាធិបតេយ្យក្នុងការបោះ ឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី ៣ ខែវិច្ឆិកា៕