|
ឆ្នេរសមុទ្រ Henoko នៃប្រជុំកោះ Okinawa ដែលជាតំបន់ស្ថិតនៅក្នុងផែនការរុះរើទីតាំងមូលដ្ឋានសឹករបស់អាមេរិក (រូបថត៖Kyodo/TTXVN) |
(VOVworld) – នាថ្ងៃទី២០ ធ្នូ តុលាការកំពូលជប៉ុនបានយល់ស្របជាមួយ
សេចក្ដីសំរេចចិត្តរបស់តុលាការថ្នាក់ជាន់ទាបដោយគាំទ្រផែនការរបស់រដ្ឋអំណាច
តូក្យូ សំដៅរៀបចំទីតាំងមូលដ្ឋានកងទ័ពជើងអាកាសអាមេរិក Marine Corps នៅ
ប្រជុំ កោះ Okinawa ឡើងវិញ បើទោះបីជាប្រជាជនតំបន់ទាមទារឲ្យរុះរើទីតាំងមូល
ដ្ឋាននេះចេញទៅខាងក្រៅខេត្តពោលខាងលើក្ដី។តាមសេចក្ដីសំរេចចិត្តរបស់
តុលាការកំពូល អភិបាលខេត្ត Okinawa លោក Takeshi Onaga បានប្រព្រឹត្តអំពើខុស
ច្បាប់ កាលពីខែតុលាឆ្នាំ២០១៥ នៅពេលលុបចោលការអនុម័តរបស់ អ្នកកាន់
តំណែងអាណត្តិមុនស្ដីអំពីផែនការរុះរើទីតាំងមូលដ្ឋាននេះ ក្នុងនោះអនុញ្ញាតឲ្យ
ចាក់លុបដីដើម្បីកសាងមូលដ្ឋានថ្មីរបស់អាមេរិក។លោក Onaga ឲ្យដឹងថា នឹងដក
សេចក្ដីសំរេចចិត្តពោលខាងលើយ៉ាងឆាប់ៗ បើទោះជាយ៉ាងណាក៏ដោយ លោក
នឹងស្រាវជ្រាវរកជម្រើសផ្សេងៗទៀតសំដៅទប់ស្កាត់ផែនការកសាងមូលដ្ឋានថ្មី
របស់អាមេរិកដែលបង្កឡើងភាពចម្រូងចម្រាសនាពេលកន្លងទៅ៕