តុលាការកំពូលតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិនចេញផ្សាយបទហាមឈាត់ទន្ទ្រានកានកាប់ខ័ណ្ឌ Mong Kok
|
តុលាការកំពូលតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិនចេញផ្សាយបទហាមឈាត់ទន្ទ្រានកានកាប់
ខ័ណ្ឌ Mong Kok (Image: VNA) |
(VOVworld) – នាថ្ងៃទី ២០ តុលា បន្ទាប់ពីទទួលបានពាក្យសំណូមពររបស់សមាគម មុខរបរមួយចំនួន តុលាការកំពូលតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិនបានចេញផ្សាយបទហាមឃាត់បាតុករបន្តទន្ទ្រានកាន់កាប់បណ្ដាវិថីនៅខ័ណ្ឌ Mong Kok។ សេចក្តីសម្រេចពោលខាងលើរបស់តុលាការកំពូលហុងកុងត្រូវបាននាំចេញបន្ទាប់ពី សមាគមរថយន្តតាក់ស៊ីនិងសមាគមអ្នកបើករថយន្តតាស៊ីហុងកុងរួមជាមួយក្រុមហ៊ុន រថយន្តក្រុងនៅតំបន់រដ្ឋបាលពិសេសនេះបានដាក់ពាក្យជូនលើតុលាកាកំពូល
ក្នុងនោះ ទាមទាចេញផ្សាយបទហាមឃាត់បាតុករទន្ទ្រានកាន់កាប់វិថី Nathan។ មេធាវីរបស់បណ្ដាសមាគមពោលខាងលើបានចាត់ទុកថា៖ តាំងពីចលនា “ទន្ទ្រាន
កាន់ កាប់មជ្ឈមណ្ឌល” បានផ្ទុះឡើងក្នុងរយៈពេល ៣ សប្តាហ៍មុន ស្ថានភាពនៅ
ទីនេះបាន ក្លាយទៅជាស្មុគស្មាញណាស់ដែលបង្កការខូចខាតដ៏ធំធេងសំរាប់ផ្នែក
ដឹកជញ្ជូន។ ទាក់ទិនដល់សកម្មភាពបាតុកម្មនៅខ័ណ្ឌ Mong Kok ទីភ្នាក់ងារសារ
ព័ត៌មានរបស់ចិន Xinghua នាថ្ងៃទី ២០ តុលា បានឲ្យដឹងថា៖ សមាជិកក្រុមប្រឹក្សា
របស់ខ័ណ្ឌចំនួន ១៨ នៅតំបន់រដ្ឋបាលពិសេសហុងកុងបានរួមគ្នាចុះហត្ថលេខា
លើឯកសារមួយដែល អំពាវនាវនិស្សិតបញ្ចប់ធ្វើបាតុកម្មដើម្បីសា្តរសណ្តាប់ធ្នាប់
សង្គមឡើងវិញ។
បណ្ដាមន្ត្រីនៅទីនេះបានអះអាងថា៖ គេគោរពបំណងប្រាថ្នារបស់មជ្ឈដ្ឋាននិស្សិត
អំពីតំបន់រដ្ឋបាលពិសេសហុងកុងល្អប្រសើរជាង ព្រមជាមួយនោះសម្តែងនូវក្តីសម្តែង
ក្តីសម្ឃឹមថា៖ ចលនាបាតុកម្មគប្បីពិនិត្យមើលឡើងវិញការជះឥទ្ធិពលអាក្រក់នៃការ
ទន្ទ្រានកាន់កាប់ទៅលើជីវភាពរស់នៅរបស់ប្រជាជននិងសេដ្ឋកិច្ចក្នុងតំបន់ ផងដែរ៕