តុលាការកំពូលនៃចក្រភពអង់គ្លេសចេញសាលក្រមថា នាយករដ្ឋមន្រ្តី​បាន​រំលោភ​បំពានលើច្បាប់ខណៈដែលព្យួរសភា

(VOVWORLD) -សាលក្រមនេះត្រូវបានក្រុម ចៅក្រមចំនួន ១១ រូបនៃតុលាការកំពូលនៃចក្រភពអង់គ្លេសលើកឡើងនាព្រឹកថ្ងៃទី ២៤ ខែកញ្ញា ដោយចាត់ទុកថា តុលាការកំពូលចក្រភពអង់គ្លេសមានយុត្តាធិការជំនុំជំរះលើការដែល លោកនាយករដ្ឋមន្ត្រីអង់គ្លេសបាន ព្យួរសភាអង់គ្លេសជាបណ្តោះអាសន្នរយៈពេល ៥ សប្តាហ៍។
តុលាការកំពូលនៃចក្រភពអង់គ្លេសចេញសាលក្រមថា នាយករដ្ឋមន្រ្តី​បាន​រំលោភ​បំពានលើច្បាប់ខណៈដែលព្យួរសភា - ảnh 1នាយករដ្ឋមន្រ្ចក្រភពអង់គ្លេសតី លោក Boris Johnson (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៤ ខែកញ្ញាក្រុមចៅក្រមនៃតុលាការកំពូលនៃចក្រភពអង់គ្លេស បានចេញសាលក្រមថា នាយករដ្ឋមន្រ្តី លោក Boris Johnson បានរំលោភបំពាន់លើច្បាប់ ខណៈដែលលោកបានសម្រេចចិត្តព្យួរសភាអង់គ្លេសក្នុងរយៈពេល ៥ សប្តាហ៍។ សាលក្រមនេះត្រូវបានក្រុម ចៅក្រមចំនួន ១១ រូបនៃតុលាការកំពូលនៃចក្រភពអង់គ្លេសលើកឡើងនាព្រឹកថ្ងៃទី ២៤ ខែកញ្ញា ដោយចាត់ទុកថា តុលាការកំពូលចក្រភពអង់គ្លេសមានយុត្តាធិការជំនុំជំរះលើការដែល លោកនាយករដ្ឋមន្ត្រីអង់គ្លេសបាន ព្យួរសភាអង់គ្លេសជាបណ្តោះអាសន្នរយៈពេល ៥ សប្តាហ៍។ សភាអង់គ្លេសក៏ដូចជាប្រធានសភាមានសិទ្ធិសំរេចថា តើត្រូវធ្វើអ្វីបន្តទៀត ហើយអាចប្រតិបត្តិការឱ្យបានឆាប់ៗបំផុត។ បន្ទាប់ពីការប្រកាសសាលក្រមនេះ ប្រធានសភាអង់គ្លេស លោក John Bercow បានប្រកាសថាសភាអង់គ្លេសនឹងប្រតិបត្តិការឡើងវិញ ហើយលោកនឹងពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំនៃគណបក្សនយោបាយនានាក្នុងសភាអំពីជំហានបន្តជាបន្ទាន់ ។

នាថ្ងៃដដែល ថ្នាក់ដឹកនាំគណបក្សពលករនៅអង់គ្លេស លោក Jeremy Corbyn បានអំពាវនាវឱ្យនាយករដ្ឋមន្រ្តី លោក Boris Johnson លាលែងពីតំណែងនិងអំពាវនាវឱ្យមានការបោះឆ្នោតមុនពេលកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ