តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមសម្រេច តម្កល់ការប្រកាសទោសដាក់ពន្ធនាគារ អស់មួយជីវិតលើ ខៀវ សំផន មេដឹកនាំខ្មែរក្រហម

(VOVWORLD) - តាមនោះ តុលាការបានច្រានចោលបណ្តឹងសាទុក្ខរបស់ជនជាប់ចោទ ខៀវ សំផន ហើយតម្កល់ទោសជាប់ពន្ធនាគារអស់មួយជីវិតដដែល។ 

តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមសម្រេច តម្កល់ការប្រកាសទោសដាក់ពន្ធនាគារ អស់មួយជីវិតលើ ខៀវ សំផន មេដឹកនាំខ្មែរក្រហម  - ảnh 1ជនជាប់ចោទ ខៀវ សំផន នៅក្នុងសវនាការ។ (រូបថត៖ VOV-កម្ពុជា)
កាលពីថ្ងៃទី២២ ខែកញ្ញា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលកាត់ ទោសឧក្រិដ្ឋកម្មនៃរបប ប៉ុលពត បានចេញសេចក្តីសម្រេចក្នុងសវនាការជំនុំជម្រះ ហើយក៏អង្គជំនុំជម្រះចុងក្រោយលើ ខៀវ សំផន មេដឹកនាំខ្មែរក្រហម ពីបទប្រល័យ ពូជសាសន៍។ តាមនោះ តុលាការបានច្រានចោលបណ្តឹងសាទុក្ខរបស់ជនជាប់ចោទ ខៀវ សំផន ហើយតម្កល់ទោសជាប់ពន្ធនាគារអស់មួយជីវិតដដែល។ សេចក្តីសម្រេច នេះរបស់តុលាការបានបិទសំណុំរឿងលេខ ០០២ ទាំងស្រុង ក្រោយពីដំណើរការកាត់ ក្ដីរយៈពេល ១៦ ឆ្នាំ ចាប់ពីពេលបើកការស៊ើបអង្កេតដំបូងរហូតដល់សកម្មភាពកាត់ក្តី និងការប្រកាសសាលដីកាដែលបិទបញ្ចប់សំណុំរឿង ស្តីពីឧក្រិដ្ឋកម្មប្រល័យពូជ សាសន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ របបកម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងពេលកាន់អំណាចចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ខៀវ សំផន អាយុ៩១ឆ្នាំ ដែលកំពុងជាប់ឃុំខ្លួនក្នុងមន្ទីរឃុំឃាំងបណ្ដោះអាសន្ន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលកាត់ទោសឧក្រិដ្ឋកម្មនៃរបប ប៉ុល ពត នៅកម្ពុជា គឺជាជនជាប់ចោទចុងក្រោយ និងតែមួយគត់នៃអង្គជំនុំជម្រះនេះ ខណៈ ដែលអតីតមេដឹកនាំស្នូលផ្សេងទៀតនៃរបបកម្ពុជាប្រជាធិបតេយ្យបានស្លាប់ក្នុងដំណើរ ការស៊ើបអង្កេតនិងកាត់ទោស។
មុននោះ  យោងតាមសាលដីកានៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកាកម្ពុជាដែល កាត់ទោសឧក្រិដ្ឋកម្មប្រឆាំងនឹងរបប ប៉ុល ពត កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ខៀវ សំផន អតីតមេដឹកនាំរដ្ឋកម្ពុជាប្រជាធិបតេយ្យ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយ ជីវិត ដោយការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។ នេះជាលើកដំបូងដែលអង្គជំនុំ ជម្រះវិសាមញ្ញបានធ្វើការសម្រេចចិត្តបែបនេះក្នុងរយៈពេល ៤ ទសវត្សរ៍ ហើយជាការ សម្រេចចិត្តជាប្រវត្តិសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ