តុលាការកំពូលស្រីលង្កា ហាមឃាត់អតីតនាយករដ្ឋមន្ត្រីនិងអតីតរដ្ឋមន្ត្រី ក្រសួង​ហិរញ្ញវត្ថុ មិន​ឲ្យ​ចាក​ចេញពី​ប្រទេស​

(VOVWORLD) - នៅថ្ងៃទី ១៥ ខែកក្កដា តុលាការកំពូលស្រីលង្កាបានចេញ បទហាមឃាត់អតីតនាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Mahinda Rajapaksa និងអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Basil Rajapaksa មិនឲ្យចាកចេញពីប្រទេស នៅពេលដែលមិនត្រូវបានអនុញ្ញាត រហូតដល់ថ្ងៃទី ២៨ ខែកក្កដា។
តុលាការកំពូលស្រីលង្កា ហាមឃាត់អតីតនាយករដ្ឋមន្ត្រីនិងអតីតរដ្ឋមន្ត្រី ក្រសួង​ហិរញ្ញវត្ថុ មិន​ឲ្យ​ចាក​ចេញពី​ប្រទេស​ - ảnh 1ក្រុមបាតុករស្រីលង្កា។ ប្រភព៖ AFP/TTXVN

អ្នកទាំងពីរគឺជាបងប្អូនរបស់អតីតប្រធានាធិបតី លោក Gotabaya Rajapaksa។ ក្រៅពីមន្ត្រីទាំង២រូបខាងលើនេះ អតីតមន្ត្រីក្នុងរដ្ឋបាលស្រីលង្កាចំនួន ៣ រូបទៀតដែល ក្នុងនោះមានអតីតអភិបាលធនាគារកណ្តាលចំនួន២រូប ក៏មិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេស នៅពេលមិនទាន់មានការអនុញ្ញាតពីតុលាការ រហូតដល់ថ្ងៃទី ២៨ ខែកក្កដាផងដែរ។

នាថ្ងៃដដែល មន្រ្តីមួយរូបក្នុងគណបក្សស្រីលង្កា Podujana Peramuna (SLPP) កាន់អំណាចបានឲ្យដឹងថា គណបក្សនេះនឹងតែងតាំងប្រធានាធិបតី ស្តីទី លោក Ranil Wickremesinghe ជាប្រធានាធិបតីនៃប្រទេសអាស៊ីខាងត្បូង នៅពេលដែលរដ្ឋសភាប្រទេសនេះបានជ្រើសរើសប្រធានាធិបតីថ្មី ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២០ ខែកក្កដា។ ក្នុងពេលជាមួយគ្នានោះ អគ្គលេខាធិការគណបក្ស SLPP លោក Sagara Kariyawasam បានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សកាន់អំណាចនឹងតែងតាំងប្រធានាធិបតីស្តីទី លោក Wickremesinghe និងគាំទ្រលោកក្នុងការបោះឆ្នោតប្រធានាធិបតី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ