តុលាការកំពូលអាមេរិក៖ អតីតប្រធានាធិបតី Trump ទទួលបានអភ័យឯកសិទ្ធិពីការកាត់ទោស

(VOVWORLD) - តុលាការកំពូលរបស់សហរដ្ឋ អាមេរិក នៅថ្ងៃទី ១ ខែកក្កដា បានប្រកាសសាលក្រមដែលកំណត់ថា អតីតប្រធានាធិបតី Donald Trump មានអភ័យឯកសិទ្ធិចំពោះអំពើឧក្រិដ្ឋកម្មមួយចំនួនដែលទាក់ទងនឹងការ ខិតខំប្រឹងប្រែងលុបចោលលទ្ធផលបោះឆ្នោតរបស់លោករូបនេះនៅឆ្នាំ ២០២០។ 
តុលាការកំពូលអាមេរិក៖ អតីតប្រធានាធិបតី Trump ទទួលបានអភ័យឯកសិទ្ធិពីការកាត់ទោស - ảnh 1អតីតប្រធានាធិបតីអាមេរិក Donald Trump នៅតុលាការកំពូលទីក្រុងញូវយ៉ក (រូបថត៖ THX/TTXVN)

ទោះបីជាសាលក្រមនេះមិនមានផលប៉ះពាល់អ្វីផ្សេងទៀតក៏ដោយ ប៉ុន្តែ វាអាចមានឥទ្ធិពលខ្លាំងលើប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិកនាពេលអនាគត។

ជាមួយនឹងការបោះឆ្នោត ៦/៣ ក្នុងនោះសម្លេងគាំទ្រពីចៅក្រមអភិរក្សនិយមចំនួន ៦ តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានកំណត់ថា អតីតប្រធានាធិបតីមាន "អភ័យឯកសិទ្ធិពីការកាត់ទោសព្រហ្មទណ្ឌសម្រាប់សកម្មភាពផ្លូវការក្នុងអំឡុងពេលអាណត្តិរបស់ខ្លួន”។ សេចក្តីសម្រេចនេះបានបដិសេធលទ្ធផលនៃតុលាការជាន់ទាប ដែលបានច្រានចោលសំណើរបស់លោក Trump សម្រាប់ការអភ័យឯកសិទ្ធិពីការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌសហព័ន្ធទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការលុប ចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។

បន្ទាប់ពីសាលក្រមត្រូវបានប្រកាស អតីតប្រធានាធិបតី Trump បានប្រកាសថា នេះគឺជាជ័យជំនះសម្រាប់រដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។ ក្នុងពេលជាមួយគ្នានោះ ក្រុមយុទ្ធនាការរបស់លោកប្រធានាធិបតី Biden បានបញ្ជាក់ថា សេចក្តីសម្រេចមិនផ្លាស់ប្តូរការពិតនៃអ្វីដែលបានកើតឡើងនៅក្នុងកុបកម្មកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ នោះទេ។

យោងតាមអ្នកជំនាញ សាលក្រោមរបស់តុលាការកំពូល គឺជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់ប្រព័ន្ធនយោបាយអាមេរិក។ ការសម្រេចចិត្តនេះមិនត្រឹមតែមានសមត្ថភាពផ្លាស់ប្តូរអំណាចរបស់ប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្លាស់ប្តូរប្រតិបត្តិការទាំងមូលនៃប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិកនាពេលអនាគតទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ