តុលាការកំពូលអាមេរិកគាំទ្របទបញ្ញត្តិហាមប្រាមអន្តោប្រវេសន៍ចំពោះប្រទេសឥស្លាមនានា

(VOVWORLD) -ចៅក្រមលោក John Roberts បានវាយតម្លៃថា៖រដ្ឋាភិបាលបានលើកឡើងហេតុផលបញ្ចុះបញ្ចូល អំពី"អាទិភាពសន្តិសុខជាតិ" ។
តុលាការកំពូលអាមេរិកគាំទ្របទបញ្ញត្តិហាមប្រាមអន្តោប្រវេសន៍ចំពោះប្រទេសឥស្លាមនានា - ảnh 1 តុលាការកំពូលអាមេរិក

នាថ្ងៃទី ២៦ មិថុនា តុលាការកំពូលអាមេរិកបានចេញដីការរក្សាដដែលនូវបទបញ្ញត្តិហាមប្រាមអន្តោប្រវេសន៍ចំពោះប្រជាពលរដ្ឋនៃប្រទេសចំនួន ៦ ដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើន ដែលត្រូវបានប្រធានាធិបតីអាមេរិកលោក Donald Trump លើកឡើង។ យោងតាមសាលដីការពោលខាងលើបានឲ្យដឹងថា មនុស្សដែលតវ៉ាចំពោះបទបញ្ញត្តិហាមប្រាមរប់លោក Trump មិនបានបញ្ជាក់ថា តើបទបញ្ញត្តិហាមប្រាមនេះរំលោភច្បាប់អន្តប្រវេសន៍ឡើយ។ ចៅក្រមលោក John Roberts បានវាយតម្លៃថា៖រដ្ឋាភិបាលបានលើកឡើងហេតុផលបញ្ចុះបញ្ចូល អំពី"អាទិភាពសន្តិសុខជាតិ" ។ លើសពីនេះទៅទៀតលោក Robertsបានឲ្យដឹងថា៖តុលាការកំពូលមិនបានធ្វើអត្ថាធិប្បាយលើភាពត្រឹមត្រូវនៃគោលនយោបាយរបស់រដ្ឋាភិបាលឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ