តុលាការកូរ៉េខាងត្បូងស្ដារឡើងវិញនូវការជំនុំជំរះអតីតប្រធានាធិបតីលោកស្រី Park Geun-hye

(VOVWORLD) - នាថ្ងៃទី២៨ វិច្ឆិកា ក្រោយរយៈពេល៤០ថ្ងៃត្រូវផ្អាកនោះ តុលាការកូរ៉េខាង ត្បូងបានបើកឡើងវិញនូវការជំនុំជំរះកាត់ទោសអតីតប្រធានាធិបតីលោកស្រី Park Geun-hye ប៉ុន្តែមិនមានវត្តមានរបស់ជនជាប់ចោទឡើយ។
តុលាការកូរ៉េខាងត្បូងស្ដារឡើងវិញនូវការជំនុំជំរះអតីតប្រធានាធិបតីលោកស្រី Park Geun-hye  - ảnh 1 អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye (រូបថត៖ AP)

លោកស្រី Park ត្រូវ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្នុងរយៈពេល៣ខែកន្លងទៅ ដោយការចោទ ប្រកាន់ពីអំពើពុករលួយនិងបទល្មើសផ្សេងៗទៀត។ កាលពីខែមុន តុលាការ ខ័ណ្ឌមជ្ឈមណ្ឌលសេអ៊ូល បានសំរេចលើការពន្យាពេលការដាក់ពន្ធនាគារជា បណ្ដោះអាសន្នបន្ថែម៦ខែទៀត ហើយលោកស្រី Park បានបដិសេធចូលរួមជំនុំ ជំរះដើម្បីប្រឆាំងជំទាស់សេចក្ដីសំរេចនេះ។ ក្រុមមេធាវីតំណាងរបស់លោកស្រី រូបនេះក៏បានដកចេញពីរឿងក្ដីនេះដើម្បីប្រឆាំងជំទាស់សេចក្ដីសំរេចពោលខាងលើផងដែរ។ ក្រោយនោះ តុលាការបានជ្រើសរើសជាថ្មីម្ដងទៀតនូវមេធាវីចំនួន៥ រូបសំរាប់លោកស្រី Park ប៉ុន្តែលោកស្រីបដិសេធជួបពួកគេ។ នាថ្ងៃទី២៧ វិច្ឆិកា លោកស្រី Park បានសរសេរសំបុត្របកស្រាយថាខ្លួនមិនអាចចូលរួមជំនុំជំរះ ដោយសារមានបញ្ហាខាងសុខភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ