តុលាការធម្មនុញ្ញបូលីវីផ្ដល់សច្ចាប័នតែងតាំងព្រឹទ្ធសមាជិក J. Anez ធ្វើជា​ប្រធានាធិបតី​បណ្តោះអាសន្ន

(VOVWORLD) - សេចក្តីប្រកាសរបស់តុលាការធម្មនុញ្ញបូលីវីបានឲ្យដឹងថា លោកស្រី Jeanine Anez ដែលមានអាយុ ៥២ ឆ្នាំ ត្រូវបានផ្ដល់សច្ចាប័នធ្វើជាប្រធានាធិបតីបណ្តោះអាសន្ន។
តុលាការធម្មនុញ្ញបូលីវីផ្ដល់សច្ចាប័នតែងតាំងព្រឹទ្ធសមាជិក J. Anez ធ្វើជា​ប្រធានាធិបតី​បណ្តោះអាសន្ន - ảnh 1លោកស្រី Jeanine Anez ប្រធានាធិបតីញបូលីវីបណ្តោះអាសន្ន

តុលាការធម្មនុញ្ញបូលីវីកាលពីថ្ងៃទី ១២ ខែវិច្ឆិកាបាន ផ្ដល់សច្ចាប័នតែងតាំងអនុប្រធានព្រឹទ្ធសភា Jeanine Anez ធ្វើជាប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសនេះ។

សេចក្តីប្រកាសរបស់តុលាការធម្មនុញ្ញបូលីវីបានឲ្យដឹងថា លោកស្រី Jeanine Anez ដែលមានអាយុ ៥២ ឆ្នាំ ត្រូវបានផ្ដល់សច្ចាប័នធ្វើជាប្រធានាធិបតីបណ្តោះអាសន្ន។ សកម្មភាពនេះបានធ្វើឡើងបន្ទាប់ពីសម័យប្រជុំវិសាមញ្ញមួយនៃរដ្ឋសភាបូលីវីដែលគ្រោងនឹងធ្វើឡើងនាថ្ងៃដដែល សំដៅពិនិត្យមើលលើលិខិត លាលែងពីតំណែងរបស់លោកប្រធានាធិបតី Morales ត្រូវបង្ខំឱ្យពន្យារពេលដោយសារតែខ្វះចំនួនសមាជិក សភាតាមការកំណត់។

យោងតាមរដ្ឋធម្មនុញ្ញ ឆ្នាំ ២០០១ បានចែងថាតុលាការ បានលើកឡើងថា មេដឹក នាំប្រទេសមិនអាចខ្វះបានឡើយ ហេតុដូច្នេះហើយ អ្នកស្នងតំណែង បន្ត នឹងត្រូវទទួលតំណែងជាប្រធានាធិបតីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ