តុលាការព្រហ្មទ័ណ្ឌថៃចេញដីការចាប់ឃាត់ខ្លួនអតីតនាយករដ្ឋមន្រ្តី Thaksin Shinawatra

តុលាការព្រហ្មទ័ណ្ឌថៃចេញដីការចាប់ឃាត់ខ្លួនអតីតនាយករដ្ឋមន្រ្តី Thaksin Shinawatra - ảnh 1
អតីតនាយករដ្ឋមន្រ្តីថៃលោក Thaksin Shinawatra (រូបថត៖Getty Images)

(VOVworld) - តុលាការព្រហ្មទ័ណ្ឌថៃនាថ្ងៃទី១២ តុលា បានចេញដីការចាប់ឃាត់
ខ្លួនអតីតនាយករដ្ឋមន្រ្តីថៃលោក Thaksin Shinawatra បន្ទាប់ពីលោក Thaksinមិនមាន
វត្តមាននៅសវនការដេញដោលដំបូងក្នុងរឿងក្ដីដែលលោកបង្ខូចកេរ្តិ៍ឈ្មោះកងទ័ព
ថៃ។នាយកការិយាល័យុត្តិធម៌កងទ័ពថៃ ឧត្តមសេនីយ៍ត្រី Sarayuth Klinnahom បាន
ដាក់ពាក្យប្ដឹងលោក Thaksin ពីបទមានប្រសាសន៍បង្ខូចកេរ្តិ៍ឈ្មោះកងទ័ពក្នុងការ
ឆ្លើយសម្ភាសន៍នៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ឧសភា កន្លងទៅ។
តុលាការព្រហ្មទ័ណ្ឌថៃបានទទួលយកពាក្យបណ្ដឹងពោលខាងលើហើយកំណត់
ថា សវនការសួរដេញដោលដំបូងនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី១២ តុលា។ប៉ុន្តែ
នាព្រឹកថ្ងៃទី១២ តុលា ត្រឹមតែមេធាវីរបស់លោក Thaksin មានវត្ត មានប៉ុណ្ណោះ
ដោយអធិប្បាយថាកូនក្ដីរបស់ខ្លួន លោក Thaksin កំពុងរស់នៅនិរទេសនយោបាយ
នៅឯបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ