|
ប្រធានាធិបតីលោកស្រី Park Geun-hye (រូបថត៖AP) |
(VOVworld) - នាថ្ងៃទី៣ មករា តុលាការរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងបានបើក
សវនាការជាសាធារណៈដំបូងស្ដីអំពីការផ្តន្ទាទោសប្រធានាធិបតីលោកស្រី Park
Geun-hye ដែលជាប់ទាក់ទិនដល់រឿងអាស្រូវរបស់លោកស្រីរូបនេះនិងមិត្តភក្តិជិត
ស្និទ្ធលោកស្រី Choi Soon-sil។ប៉ុន្តែ ក្រោយពីដំណើការបានរយៈពេល៩នាទី ប្រធាន
តុលាការលោក Park Han-chul បានប្រកាសបញ្ឈប់សវនាការនេះដោយសារប្រធានា
ធិបតីលោកស្រី Park មិនមានវត្តមាននៅទីនេះ។សវនាការលើកទី២ គ្រោងនឹង
ប្រព្រឹត្តទៅនាថ្ងៃទី៥ មករា ខាងមុខ។ប្រសិនបើលោកស្រី Park នៅមិនមានវត្តមាន
នោះគឺការជជែកវែកញែកនឹងត្រូវបានអនុវត្តន៍តាមរយៈប្រតិភូរបស់លោកស្រីរូប
នេះ។
ប្រធានាធិបតីលោកស្រី Park Geun-hye ត្រូវរដ្ឋសភាកូរ៉េខាងត្បូងផ្តន្ទាទោសនា
ថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៦ ដោយការចោទប្រកាន់ថា លោកស្រីរូបនេះជាប់ពាក់ព័ន្ធដល់
អំពើជាច្រើនរបស់មិត្តភក្តិជិតស្និទ្ធគឺលោកស្រី Choi Soon-sil ដែលដណ្ដើមបាន
អាទិភាពជាច្រើនក្នុងការធ្វើអាជីវកម្ម បើទោះបីជាមិនកាន់តំណែងណាមួយក្នុង
រដ្ឋាភិបាលកូរ៉េខាងត្បូងក៏ដោយ៕