តុលាការរដ្ឋធម្មនុញ្ញនៃប្រទេសរុស្សី ទទួលស្គាល់រដ្ឋធម្មនុញ្ញស្របច្បាប់នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

(VOVWORLD) - នាថ្ងៃទី ១៦ ខែមីនា តុលាការរដ្ឋធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី បានទទួលស្គាល់លក្ខណៈស្របច្បាប់នៃរដ្ឋធម្មនុញ្ញក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladirmir Putin។
តុលាការរដ្ឋធម្មនុញ្ញនៃប្រទេសរុស្សី ទទួលស្គាល់រដ្ឋធម្មនុញ្ញស្របច្បាប់នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ - ảnh 1 តុលាការរដ្ឋធម្មនុញ្ញនៃប្រទេសរុស្សី ទទួលស្គាល់រដ្ឋធម្មនុញ្ញស្របច្បាប់នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ (រូបថត៖ Reuter)

មុននេះលោក Putin បានចុះហត្ថលេខាលើច្បាប់ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយការធ្វើវិសោធនកម្មទាំងនេះត្រូវបានអនុម័តដោយឌូម៉ាជាតិរស្ស៊ី (សភាជាន់ទាប) និងក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) ក៏ដូចជាត្រូវបានក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃអង្គភាពសហព័ន្ធរុស្ស៊ីចំនួន ៨៥ អនុម័តផងដែរ។

ម្យ៉ាងវិញទៀតយោងតាមតម្រូវការថ្មី ការធ្វើវិសោធនកម្មទាំងនេះនឹងត្រូវអនុវត្តចំពោះប្រធានាធិបតី សមាជិករដ្ឋាភិបាល និងមន្រ្តីរដ្ឋាភិបាលនៅកម្រិតជាច្រើន ដើម្បីពង្រឹងសន្តិសុខសង្គមសម្រាប់ពលរដ្ឋ ព្រមទាំងផ្តល់អំណាចបន្ថែមដល់រដ្ឋសភា និងការបង្កើតឋានៈនៃភាសារុស្ស៊ីផងដែរ។ ការធ្វើវិសោធនកម្មនេះក៏អនុញ្ញាតឱ្យប្រធានាធិបតីដែលកំពុងកាន់អំណាចឈរឈ្មោះបោះឆ្នោតឡើងវិញនៅឆ្នាំ ២០២៤ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ