តុលាការរុស្ស៊ីចេញបញ្ជារឹបអូសប្រាក់នៅក្នុងគណនីរបស់ JPMorgan Chase
(VOVWORLD) - យោងតាមសាលក្រមរបស់តុលាការអាជ្ញាកណ្តាលនៅទីក្រុង St Petersburg និងខេត្ត Leningrad កាលពីថ្ងៃទី ២២ ខែមេសាបានឲ្យដឹងថា កញ្ចប់ប្រាក់ទាំងអស់នៅក្នុងគណនីធនាគាររបស់ JPMorgan Chase ក្នុងប្រទេសរុស្ស៊ី នឹងត្រូវរឹបអូស។
ទីស្នាក់ការកណ្តាល JPMorgan Chase Bank នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបថត៖ AFP/TTXVN |
តុលាការរុស្ស៊ីទើបតែបានបញ្ជាឱ្យរឹបអូសប្រាក់នៅក្នុងគណនីធនាគារ JPMorgan Chase ក្នុងប្រទេសរុស្ស៊ីនៅក្នុងបណ្តឹង ដែលត្រូវបានធនាគារពាណិជ្ជកម្មក្រៅប្រទេសរុស្ស៊ី (VTB) អនុវត្តន៍ សំដៅស្វែងរកវិធីរឹបអូសកញ្ចប់ប្រាក់ ដែលបានបង្កកនៅបរទេស។ យោងតាមសាលក្រមរបស់តុលាការអាជ្ញាកណ្តាលនៅទីក្រុង St Petersburg និងខេត្ត Leningrad កាលពីថ្ងៃទី ២២ ខែមេសាបានឲ្យដឹងថា កញ្ចប់ប្រាក់ទាំងអស់នៅក្នុងគណនីធនាគាររបស់ JPMorgan Chase ក្នុងប្រទេសរុស្ស៊ី នឹងត្រូវរឹបអូស។
កាលពីសប្តាហ៍មុន JP Morgan Chase បានប្តឹង VTB ដើម្បីរារាំងការខិតខំប្រឹងប្រែងរបស់ធនាគាររុស្ស៊ីស្វែងរកវិធីទាញយកប្រាក់នៅក្នុងគណនីដែលត្រូវបានបិទនៅសហរដ្ឋអាមេរិក។ នាខែកុម្ភៈ ឆ្នាំ ២០២២ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់បញ្ចូល VTB ទៅក្នុងបញ្ជីអង្គភាពរុស្ស៊ីដែលទទួលរងទណ្ឌកម្មទាក់ទងនឹងប្រតិបត្តិការយោធាពិសេសដែលរុស្ស៊ីបានធ្វើនៅអ៊ុយក្រែនផងដែរ៕