តុលាការស៊ុយអ៊ែតបានបដិសេដលើសំណើរចាប់ខ្លួន លោក Anssage

(VOVWORLD) -    តុលាការស្រុក Uppsala នៃប្រទេសស៊ុយអែត កាលពីថ្ងៃទី ៣ ខែមិថុនាបានស្នើរឱ្យចាប់ខ្លួនលោក Julian Assange ដែលជាស្ថាបនិក WikiLeaks ដោយ ទាក់ទងនឹងការចោទប្រកាន់ពីបទរំលោភបំពានលើផ្លូវភេទ។
 តុលាការស៊ុយអ៊ែតបានបដិសេដលើសំណើរចាប់ខ្លួន លោក Anssage  - ảnh 1  តុលាការស៊ុយអ៊ែតបានបដិសេដលើសំណើរចាប់ខ្លួន លោក Anssage 

ទង្វើរនេះត្រូវបានចាត់ទុកថានឹងបង្កឱ្យមានការលំបាកសម្រាប់រដ្ឋអាជ្ញាស៊ុយអែតក្នុងការស្នើធ្វើបត្យាប័នលោក Julian Assange ពីប្រទេសអង់គ្លេស។ នៅក្នុងសេចក្តីប្រកាសមួយ តុលាការបានឲ្យដឹងថា មានការមន្ទិលសង្ស័យរួមជាមួយនឹងរដ្ឋអាជ្ញាអំពីការដែល លោក Assange បានរំលោភផ្លូវភេទនិងរំលោភសេព   សន្ថវៈ ក៏ដូចជាស្ថាបនិក WikiLeaks រូបនេះ ប្រហែលជាមិនលេចឡើងឬតាម របៀបណាមួយនោះ គឺត្រូវបានលាក់ខ្លួនពីការចូលរួមនៅក្នុងការស៊ើបអង្កេត។ ទោះបីជាយ៉ាងណាក៏ដោយ សាលក្រមរបស់តុលាការបានគាំទ្រមេធាវីរបស់លោក Assange ដោយអះអាងថាការចាប់ខ្លួនមិនសមហេតុផលនោះទេ។ តុលាការស្រុក Uppsala បានពន្យល់ថា នាពេលបច្ចុប្បន្ន លោក Assange កំពុងត្រូវបានជាប់ឃុំឃាំងនៅចក្រភពអង់គ្លេស ហេតុដូច្នេះហើយអាចបន្តដំណើរការកាត់ទោសនិងស៊ើបអង្កេតតាមរបៀបផ្សេងៗទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ