(VOVworld)-នាថ្ងៃទី១៩កុម្ភៈ តុលាការស៊ីវិលថៃបានចេញសាលក្រមថា ព្រះរាជក្រិត
បំរាមគោចរណ៍ត្រូវបានប្រកាសនៅទីក្រុងបាងកកនិងតំបន់ជុំវិញ មិនអាចជាមូល
ហេតុដើម្បីបង្រាបបាតុករប្រឆាំងរដ្ឋាភិបាលឡើយ។
|
តុលាការស៊ីវិលថៃហាមប្រាមប្រើប្រាស់អំពើហឹង្សាប្រឆាមងបាតុករ
(រូបថតៈAFP/TTXVN ) |
សាលក្រមរបស់តុលាការថៃបានហាមប្រាមការប្រើប្រាស់អំពើហឹង្សាលើគ្រប់រូប
ភាពដើម្បីប្រឆាំងបាតុករ រួមទាំងអះអាងថា រហូតដល់វេលានេះ បាតុកម្មទាំងអស់
បានប្រព្រឹត្តទៅក្នុងសន្តិភាព។
នាសព្វថ្ងៃ មិនទាន់ដឹងច្បាស់ថា តើសាលក្រមពោលខាងលើរបស់តុលាការ បានជះឥទ្ធិពលយ៉ាងដូចម្តេចដល់បទបញ្ជាចាប់ឃុំខ្លួនមេដឹកនាំបាតុកម្មដោយបទ ល្មើសទៅនឹងព្រះរាជ្យក្រិតបំរ៉ាមគោចរណ៍ឡើយ។
សាលក្រមនេះ ត្រូវបាននាំចេញក្នុងកាលៈទេសៈដែលបាតុករបានឡោម ព័ទ្ធខុទ្ធកាល័យរបស់នាយករដ្ឋមន្រ្តីបណ្តោះអាសន្តថៃលោកស្រី Yingluck
Shinawatraនាថ្ងៃទី១៩កុម្ភៈក្នុងបំណងទាមទារឲ្យលោកស្រីលាលែងពីដំណែង៕