តុលាការអាជ្ញាកណ្ដាលអន្តរជាតិកំណត់ពេលវេលាដើម្បីចិនបកស្រាយពាក្យបណ្ដឹងតវ់ារបស់ហ្វីលីពិន

VOV)_តុលាកាអាជ្ញាកណ្ដាលដែលបានអង្គការសហប្រជាជាតិឈរនៅខាង
ក្រោយ  ស្ថាប័នទទួលពាក្យបណ្ដឹងតវ៉ារបស់ហ្វីលីពិន ចំពោះជំលោះអធិបតេយ្យ ភាពកោះសមុទ្រជាមួយចិន នៅសមុទ្រខាងកើត បាន​កំណត់ពេលវេលា​សំរាប់ ប៉េកាំង អធិប្បាយអំពីការអះអាងរបសខ្លួនជា​ផ្លូវការ មុនថ្ងៃទី ១៥​ ធ្នូខាងមុខនេះ។

តុលាការអាជ្ញាកណ្ដាលអន្តរជាតិកំណត់ពេលវេលាដើម្បីចិនបកស្រាយពាក្យបណ្ដឹងតវ់ារបស់ហ្វីលីពិន - ảnh 1
តុលាការពោលខាងលើមានទីស្នាក់ការនៅហូឡង់បានចេញកាលបរិច្ចេតចំពោះប៉េកាំង

          តុលាការពោលខាងលើមានទីស្នាក់ការនៅហូឡង់បានចេញកាលបរិច្ចេតចំ
ពោះប៉េកាំង ​ដោយមិនអើពើរដល់ការដែលចិនបានផ្ញើ​រលិខិត​បដិសេធ​ការចោទ
ប្រកាន់នេះ​របស់ហ្វីលីពិន។ ​ស្ថាប័នគតិយុត្តិនេះ​មានសមាជិក៥​បានអះអាងថា៖  គេមានភារកិច្ចត្រូវធានាអោយភាគីនិមួយៗ មាន​ឱកាសគ្រប់បែបយ៉ាង ដើម្បី​ស្ដាប់ និងអធិប្បាយអំពីរឿងហេតុរបស់ខ្លួន។

          ឆ្នាំ ២០១៣ ហ្វីលីពិនបានដាក់ជូនតុលាការអាជ្ញាកណ្ដាលអន្តរជាតិ នូវ​សំ​ណុំ​ឯកសារ ៤ពាន់ទំព័រ ដែលក្នុងនោះមានបណ្ដាសំអាង និងភស្តុតាខាងគតិយុត្តិ ប្រឆាំង
ជំទាស់រាល់សេចក្ដីប្រកាសអំពីធអិបតេយ្យភាពរបស់ចិន​ចំពោះតំបន់​ប្រជុំកោះសមុទ្រ ខាងកើត ដែលគ្មានតំលៃតាមអនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពីច្បាប់សមុទ្រ ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ