តុលាការអេហ្ស៊ីពចេញសាលក្រមចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តី H.Qandil
|
អតីតយករដ្ឋមន្រ្តីលោក Hisham Qandil (រូបថតៈ AFP)
|
(VOVworld)-តុលាកានៅទីក្រុងគេនាថ្ងៃទី៣០កញ្ញាបានសម្រេចចិត្ត នៅរក្សា ការ
វិនិច័្ឆយទោសជាប់ពន្ធនាគារ១ឆ្នាំចំពោះអតីតនាយករដ្ឋមន្រ្តីលោក Hisham Qandil ព្រមទាំងចេញសាក្រមចាប់ខ្លួនដើម្បីលោក Hisham Qandil អនុវត្តតាមការវិនិច្ឆ័យ
នេះ។ ក្រៅពីនោះ លោកQandil ជាអ្នកដែលបានជ្រើសតាំងធ្វើជានាយករដ្ឋមន្រ្តី
នាខែសីហាឆ្នាំទៅមិញ ក៏ត្រូវបង់ប្រាក់ពិន័យចំនួន៥ពាន់ផោនអេហ្ស៊ីព ដោយសារ
មិន អនុវត្តតាមការវិនិច័្ឆរបស់តុលាការរដ្ឋបាលអេហ្ស៊ីពផងដែរ។
ក្នុងថ្ងៃដ៏ដែល តុលាការយោធា១នៅខេត្ត Suez បានប្រកាសសាលក្រមចាត់
ពន្ធនាគារ១០ឆ្នាំ ចំពោះមេដឹកនាំតំបន់របស់អង្គការភាតរៈឥស្លាម (MB)ពីបទញុះញុង
អំពើហឹង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់កងទ័ពនាខែសីហាកន្លងទៅ។ ក្នុង
ពេលនោះ ស្ថានភាពសន្តិសុខនៅឧបទ្វីប Sinai បន្តអស្ថិរភាព ដោយកើត មានឡើង
រាល់ការវាយប្រហាររបស់ជនប៉េះបោរឥស្លាមសំដៅទៅលើ កម្លាំងប៉ូលីសនិងកងទ័ព
ផងដែរ៕