តាលីបង់ ស្នើឱ្យអង្គការសហប្រជាជាតិអនុវត្តន៍សកម្មភាពមនុស្សធម៌
(VOVWORLD) - ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្កានីស្ថាន (OCHA) និងតាលីបង់បានរក្សាការសម្របសម្រួលក្នុងរយៈពេល ១៨ ឆ្នាំកន្លងទៅ។
ក្មេងៗនៅជំរំបណ្តោះអាសន្នមួយក្នុងរដ្ឋធានីកាប៊ុល (រូបថត៖ THX/VNA) |
យោងតាមសារព័ត៌មាន Sputniknews បានឲ្យដឹងថា នៅថ្ងៃទី ២០ ខែសីហា អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌នៅអាហ្វហ្គានីស្ថាន លោក Ramiz Alakbarov បាននិយាយថា តាលីបង់បានសម្តែងការគាំទ្រដល់អង្គការសហប្រជាជាតិ ហើយបានស្នើឱ្យអង្គការនេះស្នាក់នៅអាហ្វហ្គានីស្ថានដើម្បីបន្តធ្វើសកម្មភាពមនុស្សធម៌។ ក្នុងសេចក្តីប្រកាសមួយ អ្នកសម្របសម្រួល Alakbarov បាននិយាយថា តាមពិតទៅ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្កានីស្ថាន (OCHA) និងតាលីបង់បានរក្សាការសម្របសម្រួលក្នុងរយៈពេល ១៨ ឆ្នាំកន្លងទៅ។ ក្រុមតាលីបង់បានអះអាងសារជាថ្មីនូវការគាំទ្រ ហើយស្នើឲ្យអង្គការសហប្រជាជាតិបន្តស្នាក់នៅអាហ្វហ្កានីស្ថាន ដ៏ដូចជាផ្គត់ផ្គង់ជំនួយមនុស្សធម៌។ ទោះយ៉ាងណាក៏ដោយ លោក Alakbarov បាននិយាយថា បច្ចុប្បន្ននេះ មិនមាន“ កិច្ចព្រមព្រៀងថ្មី” រវាង OCHA របស់អង្គការសហប្រជាជាតិ ជាមួយក្រុមតាលីបង់ឡើយ៕