តាលីបង់ចង់បង្កើតទំនាក់ទំនងជាមួយប្រទេសទាំងអស់នៅលើពិភពលោក

(VOVWORLD) - នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS តំណាងតាលីបង់រូបនេះបានឲ្យដឹងថា ក្រុមតាលីបង់កំពុងធ្វើការចរចាជាមួយរុស្ស៊ីអំពីការទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលដឹកនាំដោយតាលីបង់ និងការបើកស្ថានទូតរបស់ម៉ូស្គូនៅក្នុងប្រទេសអាស៊ីនិរតីមួយនេះ។ 
តាលីបង់ចង់បង្កើតទំនាក់ទំនងជាមួយប្រទេសទាំងអស់នៅលើពិភពលោក - ảnh 1តំណាងក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានលោក Zabihullad Mujahid។ (រូបថត៖ AP)

នៅថ្ងៃទី ១១ ខែតុលា តំណាងក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានលោក Zabihullad Mujahid បានប្រកាសថា កម្លាំងនេះព្យាយាមបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសទាំងអស់ រួមទាំងរុស្ស៊ីផង។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS តំណាងតាលីបង់រូបនេះបានឲ្យដឹងថា ក្រុមតាលីបង់កំពុងធ្វើការចរចាជាមួយរុស្ស៊ីអំពីការទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលដឹកនាំដោយតាលីបង់ និងការបើកស្ថានទូតរបស់ម៉ូស្គូនៅក្នុងប្រទេសអាស៊ីនិរតីមួយនេះ។ យោងតាមលោក Mujahid  ក្រុមតាលីបង់កំពុងខិតខំប្រឹងប្រែងដើម្បីតភ្ជាប់ជើងហោះហើរអន្តរជាតិពីអាកាសយានដ្ឋានកាប៊ុលឡើងវិញ។ ក៏ប៉ុន្តែ ដើម្បីធ្វើបានដូចនេះ ចាំបាច់ត្រូវមានអង្គការប្រតិបត្តិការដែលបានធានានូវស្តង់ដារសុវត្ថិភាពនៅអាកាសយានដ្ឋាននិងនៅលើយន្តហោះតាមបទបញ្ញាត្តិអន្តរជាតិ។

បើទោះបីតាលីបង់បានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នក៏ដោយ ប៉ុន្តែមិនទាន់មានប្រទេសណាមួយ ទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលនេះនៅអាហ្វហ្កានីស្ថាននៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ